ពីនេះ ពីនោះ
អ្វីជានិយមន័យនៃពាក្យថា «អំពើប្រល័យពូជសាសន៍»?
×
ពាក្យថា«អំពើប្រល័យពូជសាសន៍» មនុស្សជាទូទៅបានស្គាល់ និងបានដឹងច្រើន ព្រោះតែមានរបបមួយបានកើតមាននៅប្រទេសកម្ពុជានោះគឺ របបកម្ពុជាប្រជាធិបតេយ្យ។ តែប្រហែលជាមានមនុស្សមិនច្រើនទេដែលអាចដឹងថាពាក្យនេះមានអត្ថន័យបែបណា និងលក្ខខណ្ឌបែបណាដែលកំណត់ថាជាអំពើប្រល័យពូជសាសន៍។
ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានកំណត់ និងឲ្យនិយមន័យពាក្យថា«អំពើប្រល័យពូជសាសន៍»ដូចខាងក្រោម៖
អំពើប្រល័យពូជសាសន៍ ជាអំពើមួយក្នុងចំណោមអំពើដូចខាងក្រោមហើយដែលបានប្រព្រឹត្តក្នុងគោលបំណងបំផ្លិចបំផ្លាញទាំងស្រុងឬមួយផ្នែកនៃក្រុមជាតិ ជាតិពន្ធុ ពូជសាសន៍ ឬសាសនាណាមួយ ដូចជា៖
១. ការធ្វើមនុស្សឃាតទៅលើសមាជិកនៃក្រុម
២. ការធ្វើឲ្យរបួសយ៉ាងធ្ងន់ធ្ងរដល់រូបរាងកាយ ឬសតិបញ្ញាសមាជិកនៃក្រុម
៣. ការធ្វដោយចេតនាឱ្យក្រុមនេះទទួលរងនូវស្ថានភាពរស់នៅមួយ ដែលរៀបចំឡើងសម្រាប់បំផ្លិចបំផ្លាញរាងកាយទាំងស្រុងឬមួយផ្នែក
៤. ការដាក់នូវវិធានការនានាដែលមានបំណងរារាំងមិនឲ្យមានការផ្ដល់កំណើតទារក
៥. ការបញ្ជូនកុមារដោយបង្ខំពីក្រុមមួយទៅឱ្យក្រុមមួយទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com