ពីនេះ ពីនោះ
តើ​ស្ថាបនិក និង​អ្នកដឹកនាំ​មួយណា​ពូកែ​ជាង​?
12, Dec 2015 , 8:00 am        
រូបភាព
ដោយ: ថ្មីៗ

​តើ​អ្នក​កសាង​ប្រទេស ឬ​ស្ថាបនិក​បង្កើត​ក្រុមហ៊ុន​មុនដំបូង និង​អ្នកដឹកនាំ​ក្រុមហ៊ុន ឬ​អ្នកដឹកនាំ​ប្រទេស នរណា​ពូកែ​ជាង ឬ​អាច​សួរថា នរណា​អស្ចារ្យ​ជាង​?



​បើ​និយាយ​ជារួម អ្ន​ល​បង្កើត ឬ​អ្នក​កសាង និង​អ្នកដឹកនាំ​មានតម្លៃ​ដូចគ្នា​។ ប៉ុន្តែ ប្រសិនបើ​គេ​មើល​ឲ្យ​ជ្រៅ​បន្តិច អ្នកបង្កើត ឬ​អ្នក​កសាង​មានតម្លៃ​ខ្ពស់ជាង​អ្នកដឹកនាំ​។

​ឧទាហរណ៍​៖ អ្នកបង្កើត​ក្រុមហ៊ុន​មួយ ឬ​ប្រទេសមួយ មានន័យថា ពួកគេ​ចាប់​ផ្តើមធ្វើ​ពី​ចំណុចសូន្យ ដូចជា​៖ រៀបចំ​គោលនយោបាយ​, រៀបចំ​រចនាសម្ព័ន្ធ​, យុទ្ធសាស្ត្រ​, សម្រុះ​
​សម្រួល​, បង្កើត​មនោគមន៍​ដឹកនាំ និង​ធ្វើ​ដូចម្តេច​ឲ្យ​ប្រទេស​ហ្នឹង ឬ​ក្រុមហ៊ុន​ហ្នឹង​ដំណើរការ​ទៅមុខ​ប្រកបដោយ​និរន្ត​ភាព​។ ចំពោះ​អ្នកដឹកនាំ​វិញ ពួកគេ​អាច​ថា ជា​មនុស្ស​ដែល​មក​ដឹកនាំ​ក្រុមហ៊ុន ឬ​ប្រទេស​ដែល​វា​ដំណើរការ​រួចស្រេច​ទៅហើយ តែ​គ្រាន់​ថា​អ្នកដឹកនាំ​ត្រូវមាន​ទេពកោសល្យ​បន្ថែម​ដើម្បី​ធ្វើ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍ​ទៅមុខ​ឲ្យ​លឿន​ជាង​មុន​៕

© រក្សាសិទ្ធិដោយ thmeythmey.com