អន្តរជាតិ
ការស្ទះ​ចរាចរណ៍​ដ៏​ធ្ងន់ធ្ងរ​បំផុត​នៅ​ប្រទេស​ចិន​
12, Dec 2015 , 9:00 am        
រូបភាព
ដោយ: ថ្មីៗ

​នេះ​គឺជា​សញ្ញា​ដ៏​អាក្រក់​មួយ​ដែល​ប្រជាជន​ចិន​រាប់លាន​អ្នក​កំពុងតែ​ប្រឈមមុខ ព្រោះតែ​ផ្លូវថ្នល់​ពួកគេ​មាន​ភាព​មមាញឹក​ខ្លាំង​ក្នុង​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ​ក្នុង​រយៈពេល​យូរ​។ តាមរយៈ​រូបភាព​ខាងលើនេះ គឺជា​ការកកស្ទះ​ចរាចរណ៍​មួយ​ក្នុងប្រទេស​ចិន​ដែល​ស្ថិតនៅ​ខាងក្រៅ​ក្រុង និង​ចំនួន​ជួរ​ស្ទះ​រហូតដល់ ៥០​ជួរ​ឯណោះ​។​



​ប្រជាជន​ទាំងអស់​ត្រូវ​ត្រឡប់មកផ្ទះ​វិញ​ក្រោយពី​បញ្ចប់​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ​រួច ហើយក៏​ត្រូវ​បង្ខំចិត្ត​រង់ចាំ​អស់​ជាច្រើន​ម៉ោង​នៅក្នុង​សង្វៀន​ស្ទះចរាចរណ៍​នេះដែរ​។ ក្នុងនោះដែរ យើង​ឃើញ​មាន​អ្នកដំណើរ​ខ្លះ​បែរជា​ជ្រើសរើស​ការដើរ​ចេញពីរ​ថ​យន្ត​របស់ខ្លួន និង​ធ្វើដំណើរ​ដោយ​ការដើរ​ទៅវិញ​។​

​យោងទៅតាម​រដ្ឋបាល​ទេសចរណ៍​ជាតិ National Tourism Administration ក្នុងប្រទេស​ចិត្តបាន​ប៉ាន់​ស្មានថា មាន​ប្រជាជន​ប្រមាន​ជាង ៧៥០​លាន​នាក់ (​ស្មើនឹង​ពាក់កណ្តាល​នៃ​ប្រជាជន​សរុប​) នឹងត្រូវ​ធ្វើដំណើរ​ក្នុង​ថ្ងៃ​ឈប់សម្រាក​បុណ្យជាតិ Golden Week ៕

​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com