ពីនេះ ពីនោះ
តើ​ឧស្សាហកម្ម​និស្សា​រណកម្ម​មានន័យ​ដូចម្តេច​?
12, Dec 2015 , 2:20 pm        
រូបភាព
ដោយ: ថ្មីៗ

​ផ្អែកទៅលើ​និយមន័យ​របស់​សម្ព័ន្ធភាព​កម្ពុជា​ដើម្បី​តម្លាភាព​ចំណូល​ធនធាន (CRRT) ពាក្យ​«​ឧស្សាហ​កម្មណ៍​និស្សា​រណកម្ម​» គឺ​ទាក់ទង​ទៅនឹង​ការដកហូត​នូវ​វត្ថុធាតុដើម តាមរយៈ​ប្រតិបត្តិ​ការទាញយក​នូវ​ប្រេងកាត ឧស្ម័ន និង​រ៉ែ​ពីក្រោម​ដី​។ ការដកហូត​ទាំងនេះ​រួមមាន ប្រេងកាត ឧស្ម័ន រ៉ែ បូម​ខ្សាច់ និង​វាយ​ថ្ម​។​



​បើ​យោងតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង និង​ការធ្វើ​អាជីវកម្ម​រ៉ែ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​មាត្រា​៣ ធនធាន​រ៉ែ គឺជា​សារធាតុ​ទាំងឡាយណា​ទោះជា​ក្នុង​ទម្រង់​រាវ រឹង និង​ឧស្ម័ន​ដែល​កើតឡើង​ដោយ​ធម្មជាតិ តាម​ដំណើរ​វិ​វដ្ត ភូគព្ភសាស្ត្រ ឬ​ជា​លទ្ធផល​នៃ​ការជីក​យក​ពី​ក្នុង​ដី លើដី ក្នុង​សមុទ្រ មាន​ជាអាទិ៍​ត្បូងថ្ម ធ្យូងថ្ម រ៉ែ​អ​លោហៈ រ៉ែ​លោហៈ ទឹកខនិជ ថ្ម ក្រួស ខ្សាច់ ដីឥដ្ឋ ប្រេងកាត និង​ឧស្ម័ន​។ លោហៈធាតុ និង​រ៉ែ គឺជា​ធនធាន​ដែល​មិនអាច​កកើត​ឡើងវិញ​បានឡើយ​។ ដូច្នេះ នៅពេល​ធនធាន​ទាំងនោះ​ត្រូវបាន​ដកហូតយក​ធនធាន​ទាំងនោះ​មិនអាច​កកើត​ឡើងវិញ​បាន​ទៀត​ទេ​៕

© រក្សាសិទ្ធិដោយ thmeythmey.com