ពីនេះ ពីនោះ
ទុក​រឿង​ទាំងនេះ​ក្នុង​ចិត្ត អ្នក​មិន​ងាយ​មាន​«​សុភមង្គល​»​ឡើយ​
12, Dec 2015 , 3:36 pm        
រូបភាព
ដោយ: ថ្មីៗ

​ជីវិត គឺ​ខ្លី​ណាស់​! ធ្មេញ​បើកៗ មួយឆ្នាំ​! ក្រូ​សៗ ដប់ឆ្នាំ​! អញ្ចឹង តើ​មាន​ដប់ឆ្នាំ​នេះ ប៉ុន្មាន​ដង​ទៅ នៅក្នុង​ជីវិត​របស់​អ្នក​? ហើយ​ថា​តើ ក្នុង​រយៈពេល​ដប់ឆ្នាំ​នេះ អ្នករស់នៅ​ដោយ​សេចក្តី​រីករាយ ឬ​ទុក្ខសោក​? ជាការ​ពិត​ឥត​ប្រកែក​បាន កម្រ​មាន​អ្នកណា​ជួប​សុខ មួយរយ​ភាគរយ​ណាស់ គឺថា បើ​មិន​ពិបាកចិត្ត​រឿងនេះ គឺ​រឿង​នោះ​ហើយ​។​



​ប៉ុន្តែ ពេលខ្លះ បើ​យើង​បណ្តោយ​តាម​ការគិត របស់​អ្នក​ដ៏​ទៃ នោះ​អ្នក​នឹងមាន​បញ្ហា ក្នុង​ជីវិត​ជាមិនខាន​ឡើយ​។ ម្យ៉ាងវិញទៀត ពេលខ្លះ ខ្លួន​អ្នក​ផ្ទាល់ គឺ​ដើមហេតុ និង​ជា​មូលហេតុ ដែល​ធ្វើ​ឲ្យ​ខ្លួនឯង មិន​សប្បាយចិត្ត ដូចជា ការសោកស្តាយ​រឿង​អតីតកាល ការគិត​ទុទិដ្ឋិនិយម ឬ​ការព្រួយបារម្ភ​អំពី​អនាគត​ជាដើម​។​

​យើង​សុទ្ធតែ​ចង់បាន​ជីវិត​រីករាយ និង​មាន​អនាគត​ភ្លឺស្វាង ប៉ុន្តែ បើ​អ្នក​មិនចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង ហើយ​ចង់បាន​ហួសហេតុ​ពេក នោះ​អ្នក​គ្មាន​ថ្ងៃ មាន​ក្តី​សុខ​ឡើយ​។​
​ខាងក្រោម​នេះ គឺជា​រឿង​មួយចំនួន ដែល​អ្នក​មិនគួរ​ទុក​ក្នុង​ចិត្ត​ឡើយ ៖

​ការ​ស្ពាយ​កំហុស ជាប់​ខ្លួន​ជានិច្ច​
​អតីតកាល​បាន​កន្លងផុត​ទៅហើយ ដូច្នេះ ចាំបាច់​អី គិត​វា​ទៀត​។ បើ​ចង់​គិត ត្រូវ​គិតថា ត្រូវធ្វើ​ដូចម្តេច ទើប​សាង​ឲ្យ​ត្រូវ​វិញ ហើយ​យក​បទពិសោធន៍​អតីត​កាលនោះ យកមក​ជួយ​អ្នក ដើម្បី​ឲ្យ​រឹងប៉ឹង​វិញ​។​

​ថវិការ
​យើង​ទទួលស្គាល់ថា នរណា ក៏ត្រូវ​ការ​លុយ​ដែរ ប៉ុន្តែ ការ​ច្រណែន ឬ​ការចង់បាន​ជ្រុល នឹងធ្វើ​ឲ្យ​អ្នក​ស្ត្រេ​ស និង​មាន​សម្ពាធ​ជានិច្ច​។ ចូរ​ធ្វើការ​តាម​ដំណើរ ហើយ​ជឿ​យើង​ទៅ គ្មាន​អ្នកណា​ក្រ​ទេ ប្រសិនបើ​ព្យាយាម​ធ្វើការ​នោះ​។​

​ប្រៀបធៀប​ខ្លួនឯង ទៅនឹង​អ្នក​ដ៏​ទៃ​
​ហេតុអ្វី​គេ​កើតមក​ស្អាត​ម្លេះ​? ហេតុអ្វី​ខ្ញុំ​ទាប​ជាងគេ​? ហេតុអ្វី​គេ​មាន​លុយ​ច្រើន​ម្លេះ​? ហេតុអ្វី​ខ្ញុំ​មិន​កើតមក ក្នុង​ត្រកូល​អភិជន​? ... សំណួរ​គ្មាន​បានការ សំណួរ​គ្មាន​ចម្លើយ​ច្បាស់លាស់ ... កុំ​សួរ​ល្អ​ជាង​។ ការព្យាយាម​ប្រៀបធៀប​ខ្លួន​អ្នក ទៅនឹង​អ្នក​ដ៏​ទៃ នឹងធ្វើ​ឲ្យ​អ្នក​បាក់​ទឹកចិត្ត ហើយ​សម្លាប់​អត្តសញ្ញាណ​ខ្លួន​ប៉ុណ្ណោះ​។ អ្នក​ត្រូវ​ចង់ចាំ​ថា គេ​ល្អ​នោះ យើង​ល្អ​នេះ គេ​មាន​អានេះ យើង​មាន​អានោះ​។​

​កុំ​មាន​សត្រូវ​ច្រើនពេក​
​ខន្តី ជា​ធម៌​លេខ ១ របស់​ព្រះពុទ្ធ​។ ចងមិត្ត ប្រសើរ​ជាង បង្កើត​សត្រូវ​៕

​អត្ថបទ ៖ ឈឹម សៅ​ភា​រ៉ា​
​ផ្តល់​សិទ្ធិ​ដោយ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com