ពីនេះ ពីនោះ
តើ​ពាក្យ «​អាណានិគម​» និង​ពាក្យ​«​អាណាព្យាបាល​» មាន​លក្ខ​ណៈខុសគ្នា​ដូចម្ដេច​?
13, Dec 2015 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ

​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់ និង​ឲ្យ​និយមន័យ​នៃ​ពាក្យ​«​អាណានិគម​» និង​ពាក្យ​«​អាណាព្យាបាល​»  នេះ​ដូចខាងក្រោម​៖



​អាណាព្យាបាល មានន័យថា​ជា របប​គតិយុត្ត​ដោយ​សន្ធិសញ្ញា​មួយ​ដែល​រដ្ឋ​ឬ​ទឹកដី​មួយ​ត្រូវបាន​ដាក់ឱ្យ​នៅក្រោម​ការ​គ្រប់គ្រង​ និង​ការពារ​នៃ​រដ្ឋ​មួយទៀត​ដែលមាន​អំណាច​ខ្លាំង​ជាង​។ រដ្ឋ​ដែល​នៅក្រោម​អាណាព្យាបាល​មាន​សិទ្ធិ​រក្សា​រដ្ឋាភិបាល​ឬ​រដ្ឋបាល​របស់ខ្លួន​។ ឧទាហរណ៍ នៅ​ថ្ងៃទី​១១​ខែសីហា ឆ្នាំ​១៨៦៣​បារាំង​បានមក​ដាក់​អាណាព្យាបាល​នៅ​ប្រទេស​កម្ពុជា​តាមរយៈ​ការចុះ​សន្ធិសញ្ញា​ជាមួយនឹង​ព្រះបាទ​ន​រោ​ត្ដម​។​

​អាណានិគម មានន័យថា ប្រទេស​ឬ​តំបន់​មួយ​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ​ប្រទេស​ផ្សេង​មួយទៀត​ដែលមាន​អំណាច​ខ្លាំង​ជាង​។ ឧទាហរណ៍ ប្រទេស​កម្ពុជា​ធ្លាប់ជា​អាណានិគម​របស់​ប្រទេស​បារាំង​ពី​ឆ្នាំ​១៨៨៤​ដល់​ឆ្នាំ​១៩៥៣​ ៕

© រក្សាសិទ្ធិដោយ thmeythmey.com