កីឡាជាតិ
ជាតិ
បុណ្យសមុទ្រ៖ ក្រុមស្នងការខេត្តកំពតឈ្នះជើងឯកវិញ្ញាសាបាល់ទះលើឆ្នេរខ្សាច់
× កំពត៖ ការប្រកួតកីឡាបាល់ទះលើឆ្នេរខ្សាច់ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ទី១៣ធ្នូនៃពិធីបុណ្យសមុទ្រលើកទី៤ក្នុងខេត្តកំពតនេះ ជ័យលាភីលេខមួយបានទៅលើក្រុម ស្នងការដ្ឋាននគរបាលខេត្តកំពត លេខពីបានទៅក្រុម អង្គរខេមរា និងលេខបីបានទៅក្រុម ករុកោសល្យខេត្តកំពត។
ក្នុងពីធីបុណ្យសមុទ្រលើកទី៤នេះ ក្នងវិញ្ញាសាបាល់ទះលើឆ្នេរខ្សាច់មានជំនួន៦ក្រុមចូលរួម ដែលចែកចេញជាពីរពួលក្នុងមួយពូលមាន៣ក្រុម ហើយក្រុមដែលចូលរួមគឺសុទ្ធតែមកពីខេត្តកំពតទាំងអស់។
ការប្រកួតផ្តាច់ព្រ័ត្រម្សិលមិញមានពីរគូ ដោយគូទី១ដណ្តើមយកលេខ៣ និងគូទី២ដណ្តើមយកលេខ១ក្នុងវិញ្ញាសាបាល់ទះលើឆ្នេរខ្សាច់នេះ។
គូទី១ ដណ្តើមយកចំណាត់ថ្នាក់លេខ៣ ក្រុមករុកោសល្យខេត្តកំពត ទទួលជ័យជំនៈលើក្រុម សឹករង ទាំពីរសិតជាប់គ្នា ក្នុងពិន្ទុ ២១ទល់នឹង១៣ និង ២១ទល់នឹង១៩ ។
ចំណែកគូដណ្តើមជើងឯក ក្រុមស្នងការដ្ឋាននគរបាលខេត្តកំពត យកឈ្នះលើក្រុមអង្គរខេមរាពីរសិតជាប់គ្នាដែរ ក្នុងពិន្ទុ ២១ ទល់នឹង១៧ និង ២១ ទល់នឹង ១៥ ។
សម្រាប់រង្វាន់លើកទឹកចិត្តលេខមួយ ទទួលបានទឹកប្រាក់៣០០ដុល្លារ លេខពីរ ២០០ដុល្លារ ហើយលេខបី និងលេខបួន ទទួលបាន១០០ដុល្លារដូចគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com