កីឡាអន្តរជាតិ
អន្តរជាតិ
តោខៀវ បញ្ឈប់ «The Special One» ពីតំណែងអ្នកចាត់ការទូទៅ
×
ក្រុមតោខៀវ Chelsea បានបញ្ចប់តំណែងអ្នកចាត់ការទូទៅលោក Jose Mourinho ហើយបន្ទាប់ពីដឹកនាំមិនបានល្អតាំងពីចាប់ផ្តើមរដូវកាល់ថ្មីនេះ និងបន្ទាប់ពីលោកដឹកនាំក្រុមមួយនេះឈ្នះពាន Premier League រយៈពេលប្រាំពីរខែប៉ុណ្ណោះបើគិតមកដល់ថ្ងៃនេះ ។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់វ័យ ៥២ឆ្នាំរូបនេះបានមកដឹកនាំ Chelsea ជាលើកទីពីរម្តងទៀតកាលពីឆ្នាំ២០១៣ បន្ទាប់ពីម្ចាស់ក្លិប Roman Abramovich បានបញ្ចប់តំណែង Mourinho ដូចគ្នានេះដែរកាលពីឆ្នាំ២០០៨។
កាលពីរដូវកាលមុន Mourinho បានដឹកនាំតោខៀវឲ្យឈ្នះពាន Premier League ដោយមានពិន្ទុនាំមុខដាច់ក្រុមលេខពីដល់ទៅ៨ពិន្ទុ។ ប៉ុន្តែសម្រាប់រដូវកាលថ្មី ២០១៥-២០១៦ នេះអតីតអ្នកចាត់ការ Real Madrid រូបនេះដឹកនាំក្រុមរកបានតែ ១៥ពិន្ទុប៉ុណ្ណោះក្នុង១៦ប្រកួត ដោយឃ្លាតឆ្ងាយពីក្រុមកំពូលតារាងដល់ទៅ២០ពិន្ទុ និងនៅលើក្រុមក្នុងតំបន់កាត់ចោលតែ១ពិន្ទុប៉ុណ្ណោះ។
សម្រាប់បេក្ខភាពគ្រូបង្វឹកដែលត្រូវជំនួសតំណែង Jose Mourinho មានដូចជាលោក Pep Guardiola អ្នកចាត់ការទូទៅក្រុម Bayern Munich បច្ចុប្បន្ន លោក Guus Hiddink, លោក Brendan Rodgers និង Juande Ramos ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com