កីឡាជាតិ
ជាតិ
ចាន់ វឌ្ឍនាកា ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹ​ត្តិ​ការណ៍ Toyota Mekong Club
21, Dec 2015 , 12:42 pm        
រូបភាព
​ចាន់ វឌ្ឍនាកា តារា​ឆ្នើម​របស់​ក្រុម​បឹងកេត​អង្គរ និង​ជា​ជម្រើសជាតិ​កម្ពុជា ទទួលបាន​ពានរង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍​ពានរង្វាន់​តំបន់​ទន្លេមេគង្គ Toyota Mekong Club Championship 2015 បន្ទាប់ពី​ស៊ុត​បញ្ចូល​ទី​បាន​៥​គ្រាប់​ច្រើនជាងគេ​ក្នុងការ​បង្ហាញខ្លួន​៤​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​។​



​ទោះជា​មិនបាន​ជួយ​ក្រុម​បឹងកេត​អង្គរ​យកឈ្នះ​ក្រុម​ខ្លាំង​មកពី​ប្រទេស​ថៃ Buriram United ក៏ដោយចុះ តែ ចាន់ វឌ្ឍនាកា បានទទួល​ពាន​កីឡា​ល្អ​បំផុត​នៃ​ព្រឹត្តិការណ៍ Toyota Mekong Club Championship ប្រចាំឆ្នាំ​២០១៥​នេះ បន្ទាប់ពី​ស៊ុត​បាល់​បញ្ចូល​ទី ក្រុម​ជើងឯក​ឡាវ Lao Toyota ២​គ្រាប់​តែម្នាក់ឯង និង​៣​គ្រាប់​ទៀត ពេល​ស៊ុត​បញ្ចូល​ទី​ក្រុម​ជើងឯក​វៀតណាម Becamex Binh Doung វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ មុន​ឡើង​ប៉ះ​ក្រុម Buriram នេះ​។​
 
​កីឡាករ​ដែលមាន​ដើមកំណើត​មកពី​ខេត្តកំពត វ័យ​២១​ឆ្នាំ​រូបនេះ ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​៣​ពាន់​ដុល្លារ ពី​ការ​ឈ្នះ​ពាន​កីឡាករ​ល្អ​ប្រចាំ​ព្រិ​ត្តិ​ការណ៍​ដែលជា​ពាន​អន្តរជាតិ​លើកដំបូង​ក្នុង​ជីវិត​ចាប់ខ្លួន​ចាប់តាំងពី​ក្លាយជា​កីឡាករ​អាជីព​មក​។​
 
​សូមបញ្ជាក់​ថា​កាលពី​ថ្មីៗ​នេះ វឌ្ឍនាកា ក៏បាន​វែបសាយ​កីឡាបាល់ទាត់​ល្បី Goal.com ជ្រើសរើស​ជា​កីឡាករ​អាស៊ី​អា​គ្នេ​ហ៍​ឆ្នើម​ប្រចាំ​សប្តាហ៍ (Goal Southeast Asia Player of the Week) ផងដែរ​បន្ទាប់ពី​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​ក្នុង​ជ័យជម្នះ ៣-២ លើ​ក្រុម​ម្ចាស់ផ្ទះ Becamex Binh Duong ជើងឯក V-League នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Toyota Mekong Club Championship ៕
   
ទស្សនាវីដេអូនៃការប្រគល់ពានរង្វាន់កីឡាករឆ្នើមរបស់ ចាន់ វឌ្ឍនាកា




Tag:
 ចាន់ វឌ្ឍនាកា
  បាល់ទាត់​
  Toyota Mekong Club
  បឹងកេត​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com