ពីនេះ ពីនោះ
សេ​ណូ​ហ្វុ​ង​៖ លក្ខណៈវិនិច្ឆ័យ​៧​យ៉ាង ដែល​អ្នក​អាច​ក្លាយជា​«​មេ​»!
23, Apr 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក សេ​ណូ​ហ្វុ​ង ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា ជា​ប្រវត្តិវិទូ ជា​ទាហាន​ដ៏​អង់អាច​ក្លាហាន និង​ជា​អ្នកនិពន្ធ​ដ៏​ល្បីល្បាញ​របស់​ក្រិ​ក​។ លោក​បាន​លើ​ឡើង​ថា ដើម្បី​ក្លាយជា​«​មេ​»​បាន មនុស្ស​គ្រប់រូប គឺ​ត្រូវមាន​លក្ខណៈវិនិច្ឆ័យ​៧​យ៉ាងដូច​ខាងក្រោម​៖



១/. «​មេ​» ជា​មនុស្ស​ដែល​ចេះ​នយោបាយ​ច្បាស់លាស់​និង​មាន​កម្រិត​នយោបាយ​ខ្ពស់​ជាងគេ ជា​មនុស្ស​ប្រកបដោយ​គុណធម៌ និង​មាន​ភាព​ទៀងត្រង់​។​

២/. «​មេ​» មិនមែនជា​អ្នក​កាន់ដំបង​ព្រនង់​សំឡុត គំរាម ឲ្យ​គេ​ភ័យ ហើយ​ត្រូវបាន​ហ្វូងមនុស្ស​ជ្រើសរើស​នោះទេ ហើយក៏​មិនមែនជា​អ្នក​ដែល​ត្រូវបាន​គេ​តែងតាំង​ដោយ​ចាប់ឆ្នោត​នោះដែរ​។​

៣/. «​មេ​» គឺជា​មនុស្ស​ដែល​គេ​ទាំងអស់គ្នា​ទទួលស្គាល់ថា​ជា​អ្នក​ដែល​ខ្ពង់ខ្ពស់​គួរ​ឲ្យ​គោរព​។​

៤/. «​មេ​» ជា​អ្នក​ដែល​ប៉ិនប្រសប់​ខាង​ពាក្យសម្ដី និយាយ​បញ្ចុះបញ្ចូល និង​ចេះ​ធ្វើ​ឲ្យ​គេ​ជឿជាក់​។​

៥/. «​មេ​» គឺជា​អ្នក​ដែល​ចេះ​គិតគូរ ពី​ផលប្រយោជន៍​រួម បម្រើ​ផលប្រយោជន៍​រួម និង ជួយ​ការពារ​ផលប្រយោជន៍ របស់​មនុស្ស​ដែល នៅក្រោម​បង្គាប់​របស់ខ្លួន​។​

៦/. «​មេ​» គឺជា​មនុស្ស​ដែលមាន​គុណធម៌ ជម្នះ​បាន​នូវ​សភាវៈគតិ និង​តណ្ហា​ទាំងឡាយ​របស់ខ្លួន​។​

៧/. «​មេ​» គឺជា​អ្នក​ដែល​មិន​ប្រើ​អំណាច​ចាប់បង្ខំ​ទៅលើ​អ្នក​ដែល​នៅក្រោម​បង្គាប់ មានន័យថា ត្រូវធ្វើ​យ៉ាងណា​ឲ្យ​អ្នក​នៅក្រោម​បង្គាប់​ធ្វើតាម​ប្រកបដោយ​ក្ដី​គោរព​។​

​ដកស្រង់​ពី​សៀវភៅ​៖ «​ប្រវត្តិ​គំនិត​នយោបាយ​បស្ចិមប្រទេស​, អ៊ុំ ប៉ុ​ម​»


© រក្សាសិទ្ធិដោយ thmeythmey.com