ពីនេះ ពីនោះ
តើ​ពាក្យ​«​ទុរ្ភិក្ស និង ទុរភិក្ស​» មួយណា​ដែលជា​ពាក្យ​ត្រឹមត្រូវ​?
26, Dec 2015 , 2:39 pm        
រូបភាព
ដោយ: ថ្មីៗ
​សាធារណជន មួយចំនួន​នៅតែ​មិនដឹងថា​រវាង​ពាក្យ «​ទុរ្ភិក្ស​» និង​ពាក្យ «​ទុរភិក្ស​»​មួយណា​ជា​ពាក្យ​ដែល​ត្រឹមត្រូវ​តាម​វចនានុក្រម​របស់​សម្ដេច​សង្ឃរាជ ជួន ណាត នោះទេ​។



​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ពីរ​នេះ​អាច​សរសេរ​បាន​ដូចគ្នា​។  ពាក្យ​ថា​«​ទុរ្ភិក្ស​» មាន​ថ្នាក់​ពាក្យ​ជា នាម មានន័យថា ដំណើរ​ក្រ​បាយ​, ដំណើរ​អត់បាយ ឬ​អត់ឃ្លាន​។ ឧទាហរណ៍ ស្រុក​កើត​ទុរ្ភិក្ស​។ ប៉ុន្តែ​ពាក្យ​នេះ គេ​និយម​សរសេរ​ក្លាយទៅជា ទុរភិក្ស​។​

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]




© រក្សាសិទ្ធិដោយ thmeythmey.com