ជាតិ
​​​ន​យោ​បាយ​ជាតិ​
ច្បាប់​កំណត់​ឲ្យ​ប្រធាន​គណបក្សនយោបាយ​មាន​សញ្ជាតិ​តែមួយ​នឹង​រៀបចំ​ឆ្នាំក្រោយ​
28, Dec 2015 , 4:50 pm        
រូបភាព
 
​ពី​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាលា​ភូមិន្ទ​នីតិ​សាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​នៅ​ព្រឹក​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា គណបក្ស​លោក​នឹង​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយ​កំណត់​ឲ្យ​ប្រធាន​គណបក្សនយោបាយ មេដឹកនាំ​ក្រសួង​និង​អង្គភាព​នានា ត្រូវមាន​សញ្ជាតិ​តែមួយ​។ ប្រមុខ​រដ្ឋាភិបាល បានប្រកាស​ឲ្យ​មេដឹកនាំ​គណបក្សនយោបាយ​ដទៃ​ដឹង​ទៀតថា ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្សនយោបាយ នឹងត្រូវ​រៀបចំឡើង​នៅក្នុង​ឆ្នាំ​ក្រោយនេះ​។ សម្ដេច ហ៊ុន សែន បានបន្ថែមថា បើទោះជា​គណបក្សនយោបាយ​ណា​មិន​ព្រមធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ក៏ដោយ ក៏​គណបក្ស​ប្រជាជនមាន​សំឡេង​គ្រាប់​គ្រាន់​ក្នុងការ​អនុម័ត​ច្បាប់​នេះដែរ​។​

 
​សូម​ស្ដាប់​ប្រសាសន៍​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាលា​ភូមិន្ទ​នីតិសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ព្រឹក​នេះ​៖




 

Tag:
 បក្ស​ន​យោ​យ​បាយ​
  សញ្ជាតិ​តែមួយ
© រក្សាសិទ្ធិដោយ thmeythmey.com