អន្តរជាតិ
អង់គ្លេស ៖ អ្នក​អវកាស​អង់គ្លេស​ម្នាក់​ហៅ​ទូរស័ព្ទ​ច្រឡំ​លេខ​មកកាន់​ផែនដី​
29, Dec 2015 , 8:39 am        
រូបភាព
ដោយ: ធីតា
 ​អ្នក​អវកាស​ជនជាតិ​អង់គ្លេស​ម្នាក់​បាន​ហៅ​ទូរស័ព្ទ​មកកាន់​ផែនដី​កាលពី​អំឡុងពេល​បុណ្យ​ណូអែល​នេះ ក្នុង​បំណង​ជួប​ឪពុកម្តាយ​របស់ខ្លួន តែ​បែរជា​ច្រឡំ​លេខ​ហៅ​ទៅកាន់​ស្ត្រី​ម្នាក់​ទៅវិញ​។​

 
« សួស្តី​! តើ​នេះ​ជា​ភពផែនដី​ឬ ? » អ្នក​អវកាស​បាន​និយាយ​យ៉ាង​ដូច្នេះ​។ ស្ត្រី​អ្នកទទួល​ទូរស័ព្ទ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង គាត់​មិនបាន​ឆ្លើយតប​អ្វី​ទេ ដោយ​គាត់​គិតថា តើ​ប្រហែល​ជាមាន​អ្នកណាម្នាក់​ចង់​លេងសើច​ជាមួយ​គាត់​។ បន្ទាប់មក ក៏មាន​ការបកស្រាយ​បញ្ជាក់ នៅពេលដែល​លោក Tim Peake អ្នក​អវកាស​អង់គ្លេស​បាន​សរសេរ​សារ​សុំ​អភ័យទោស​ចំពោះ​ស្ត្រី​រូបនោះ នៅលើ​ទំព័រ Twitter របស់ខ្លួន​។​
 
​នេះ​មិនមែនជា​លើកទីមួយ​ទេ​ដែល​អ្នក​អវកាស​រូបនេះ​បាន​ច្រឡំ​លេខ​ទូរស័ព្ទ ពេល​ហៅ​មកកាន់​ផែនដី​។ លោក Tim Peake អាយុ ៤៣ ឆ្នាំ​គឺជា​អ្នក​អវកាស​ជនជាតិ​អង់គ្លេស​ដំបូង​គេ ដែល​បាន​ចូលរួម​ជាមួយ​ស្ថានីយ៍​អវកាស​អន្តរជាតិ ហៅ​កាត់​ថា ISS ។ ហេតុនេះ លោក​គឺជា​មនុស្ស​ជាទី​ចាប់អារម្មណ៍​បំផុត​នៅ​ចក្រភព​អង់គ្លេស​៕

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com