អន្តរជាតិ
ទីក្រុង​ល្អ​បំផុត​នៅ​អាស៊ី​សម្រាប់​ការ​ទស្សនា​កាំជ្រួច​ក្នុងពេល​ឆ្លង​ឆ្នាំ​សកស ២០១៦
31, Dec 2015 , 8:19 am        
រូបភាព
ដោយ: ធីតា
 
​បើសិនជា​អ្នក​មិន​ចង់​ធ្វើដំណើរ​វែងឆ្ងាយ​រហូត​ដល់​ទ្វីបអឺរ៉ុប ឬ​អាមេរិក​ទេនោះ លោកអ្នក​ក៏​អាច​សប្បាយរីករាយ​នឹង​ពិធី​ឆ្លង​ឆ្នាំ​ថ្មី​នេះ​នៅ​ទ្វីបអាស៊ី​បាន​ដូចគ្នា​ដែរ​។ យើង​នឹង​ណែនាំ​អ្នក​ទៅកាន់​ទីក្រុង​ចំនួន ៦ នៅ​អាស៊ី ៖

 
1.​ ​ទីក្រុង​ឌូ​បៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម
​ទីក្រុង​នេះ​មាន​កន្លែង​ជាច្រើន​សម្រាប់​ទស្សនា ហើយ​គេ​បានរៀបចំ​ព្រឹត្តិការណ៍​ប្លែកៗ ដើម្បី​អបអរ​ការឆ្លង​ឆ្នាំ​សកល​។ អ្វីដែល​សំខាន់ កាលពីពេល​កន្លងទៅ ទស្សនីយភាព​នៃ​កាំជ្រួច​ដ៏​ល្អ​ឯក​បាន​ជាប់​ក្នុង​ឯតទគ្គ​កម្ម​នៃ​សៀវភៅ​កំណត់ត្រា​ពិភពលោក​ទៀតផង​។​

2.​ ​ទីក្រុង​សិង្ហ​បុរី​
​សិង្ហ​បុរី​គឺជា​ទីក្រុង​ដ៏​ជឿនលឿន​បំផុត​មួយ​នៅ​អាស៊ី​។ ទីក្រុង​នេះ​បានរៀបចំ​កម្មវិធី​ទាក់ទាញ​ជាច្រើន​សម្រាប់​ការ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​។ បើសិនជា​អ្នក​ចង់​ទស្សនា​កាំជ្រួច​ដ៏​ស្រស់ស្អាត លោកអ្នក​គួរតែ​ទៅ​មើល​នៅ​សណ្ឋាគារ Marina Bay ឬ​នៅ​ឧទ្យាន Universal Studios ។​

3.​ ​កោះ​បាលី ប្រទេស​ឥណ្ឌូនេស៊ី​
​កោះ​បាលី​គឺជា​កោះ​ដ៏​មាន​ប្រជាប្រិយភាព​មួយ​លើ​ពិភពលោក​។ កោះមាន​កម្មវិធី​ជប់លៀង​តាម​ឆ្នេរ​ខ្សាច់​ជាច្រើន​សម្រាប់​ពិធី​ឆ្លង​ឆ្នាំ ដែល​អមដោយ​ការបាញ់​កាំជ្រួច​ដ៏​គួរ​ឲ្យ​ទាក់ទាញ​។​
 
4.​ ​ទីក្រុង​តៃប៉ិ​
​អគារ​ខ្ពស់ Taipei 101 គឺជា​កន្លែង​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នៅ​តៃវ៉ាន់​សម្រាប់​ការ​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​។ អគារ​នេះ​ជាប់​ចំណាត់ថ្នាក់​ទី ៥ ជា​អគារ​ខ្ពស់បំផុត​ក្នុង​ពិភពលោក​។ សម្រាប់​ពិធី​ឆ្លង​ឆ្នាំ ២០១៦ នេះ អគារ Taipei 101 នឹងមាន​ការបាញ់​កាំជ្រួច​ដ៏​ពិ​សេសមួយ​នៅ​ពាក់​កណ្តាលអធ្រាត្រ​។​

5.​ ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​
​បើសិនជា​អ្នក​ទៅ​ដើរ​កម្សាន្ត​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​ក្នុងឱកាស​ឆ្លង​ឆ្នាំ​សកល​នេះ អ្នក​មិនគួរ​ខកខាន​នឹង​ទៅ​ទស្សនា​កាំជ្រួច​នៅ Petronas Tower ទេ​។​

6.​ ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​
​តូ​ក្យូ​គឺជា​ទីក្រុង​ដ៏​ជឿនលឿន​មួយផ្នែក​បច្ចេកវិទ្យា​លើ​ពិភពលោក​។ មាន​កន្លែង​ជាច្រើន​ដែល​អ្នក​មិនគួរ​នឹង​ខក​ខានទៅ​ទស្សនា​ទេ ដូចជា​នៅ Tokyo Bay, Tokyo Disneyland និង Tokyo Tower ជាដើម​។ ជាពិសេស នៅតាម​កន្លែង​ទេសចរណ៍​ទាំងនេះ នឹងមាន​កម្មវិធី​បាញ់​កាំជ្រួច​អបអរ​ការឆ្លង​ឆ្នាំ​។​
 
    

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com