កីឡាជាតិ
ជាតិ
កម្ពុជា នឹងប៉ះ Maldives ដើម្បីបើកឆាកពានរង្វាន់ Bangabandhu Gold Cup 2016
× ក្រុមបាល់ទាត់ កម្ពុជា នឹងធ្វើការប្រកួតបើកឆាករបស់ខ្លួនជាមួយក្រុម Maldives នៅថ្ងៃទី១១ ខែមករា ខាងមុខនេះ នាការប្រកួតពានរង្វាន់ Bangabandhu Gold Cup 2016 នៅបង់ក្លាដេស ដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់នៃប្រទេសបង់ក្លាដេស។
ក្រុមបាល់ទាត់របស់ កម្ពុជា ដែលឈរក្នុងពូល B នឹងធ្វើការប្រកួតបើកឆាករបស់ខ្លួនក្នុងវគ្គជម្រុះជាមួយក្រុម Maldives នៅលើទឹកដីនៃពហុកីឡដ្ឋាន Shams UI Huda Staduim Jessore នាថ្ងៃទី១១ ខែមករា ខាងមុខនេះ ក្នុងការប្រកួតពានរង្វាន់ Bangabandhu Gold Cup 2016។ កម្ពុជា នឹងប៉ះក្រុម Bahrain និងក្រុម Bangladesh Olympic Stadium នៅក្នុងពហុកីឡដ្ឋាន Bangabandhu National Stadium, Dhaka នាថ្ងៃទី១៣ និង ១៥ ខែមករា ជាបន្តបន្ទាប់។
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ Bangabandhu Gold Cup 2016 មានក្រុមចូលរួមប្រកួតចំនួន ៨ក្រុម(Malaysia, Sri Lanka, Bangladesh, Nepal, Bahrain, Maldives, Cambodia និង Bangladesh Olympic Team) ការប្រកួតបែងចែកជា ២ ពូល(A,B)។ ការប្រកួតនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦៕
© រក្សាសិទ្ធិដោយ thmeythmey.com