ព័ត៍មានសុខភាព
សុខភាព៖ ពងស្វាស ត្រូវការ​អ្វីខ្លះ ដើម្បី​ដាស់​អារម្មណ៍​លើ​គ្រែ​?
05, Jan 2016 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
​សុខភាព​ផ្លូវភេទ គឺជា​រឿង​សំខាន់បំផុត សម្រាប់​ជីវិត​គូ​។ ដូច្នេះ ការទទួល​ទាន​របប​អាហារ ដែល​ជួយ​ដាស់​អារម្មណ៍​ផ្លូវភេទ​បុរស ពិតជា​មិនអាច​មើលរំលង​បានឡើយ​។ អញ្ចឹង តើ​អ្នកមាន​ដឹង​ទេ​ថា​តើ មនុស្ស​ប្រុស​ត្រូវការ​អាហារ​អ្វីខ្លះ ដើម្បី​ធ្វើ​ឲ្យ​មាំមួន ក្នុង​រឿង​លើ​គ្រែ​នោះ​។​


 
​ស្បៃ​ស្ពី​ណា​ច​
​វា​អាចជួយ​បង្កើន​ចរន្តឈាម​រត់ ទៅកាន់​ប្រដាប់​ភេទបុរស​។ ស្ពៃ​ប្រភេទ​នេះ មាន​ផ្ទុក​ទៅដោយ​ជាតិ​ម៉ាញេស្យូម និង​ជួយ​កាត់បន្ថយ​ការ​រលាក​នៅក្នុង​ប្លោកនោម​។ ការ​ញ៉ាំ​ស្ពៃ​ស្ពី​ណា​ច​ជាប្រចាំ អាចមាន​ប្រសិទ្ធភាព ប្រហាក់ប្រហែល​នឹង​ថ្នាំសម្រើប Viagra ដែរ​។

​ប៉េងប៉ោះ​
​ការសិក្សា​បាន​រកឃើញថា មនុស្ស​ប្រុស​ដែល​ចូលចិត្ត​ញ៉ាំ​ប៉េងប៉ោះ ភាគច្រើន ឆាប់​មានកូន (​មេជី​វិត​មាន​សុខភាព​ល្អ​) និង​កាត់បន្ថយ​ការប្រឈមមុខ​ទៅនឹង ជំងឺ​ក្រពេញ​ប្រូ​ស្តា​ត​។​
 
​អាហារ​ហឹរ​
​ទឹកជ្រលក់ ឬ​អាហារ​ហឹរ អាច​បង្កើន​អ័រម៉ូន​បុរស testosterone​។ សារធាតុ capsaicin ដែលមាន​នៅក្នុង​អាហារ​ហឺរ អាច​បង្កើន​ទំហំ​ប្រដាប់ភេទ និង​កាត់បន្ថយ​ខ្លាញ់​ក្បាលពោះ​។​
 
​ឪឡឹក​
​ផ្លែឈើ​ប្រភេទ​នេះ នឹង​ជួយ​ឲ្យ​លិង្គ​របស់​បុរស ឡើង​បានយូរ និង​ពន្យារ​ការឈាន​ដល់​ចំណុចកំពូល សម្រាប់​ស្ត្រី​។ បុរស​ដែល​ឆាប់​ចេញ​ទឹកកាម គួរតែ​គិតដល់​ការ​ញ៉ាំ​ឪឡឹក​ហើយ​។​
 
​កាហ្វេ​
​បុរស​ដែល​ញ៉ាំ​កាហ្វេ​ពីរ ឬ​បី​ពែង​ក្នុង​មួយថ្ងៃ កម្រ​នឹងមាន​បញ្ហា​ងាប់​លិង្គ​ណាស់​។ សារធាតុ​រំញោច ដែលមាន​នៅក្នុង​កាហ្វេ នឹង​ជួយ​បង្កើន​លំហូរ​ឈាម ទៅកាន់​ប្រដាប់ភេទ ដែល​ធ្វើ​ឲ្យ​វា​រីក​ធំ និង​រឹង​បានល្អ​។​
 
​ខ្ញី​
​មនុស្ស​ប្រុស​ខ្សោយ​ផ្លូវភេទ គួរ​ចាប់ផ្តើម​ញ៉ាំ​ខ្ញី​ឲ្យ​បាន​ច្រើន តាម​ដែល​អាចធ្វើ​ទៅបាន​។ ខ្ញី ជួយ​ធ្វើ​ឲ្យ​លិង្គ​រឹងមាំ​ល្អ បង្កើន​គុណភាព​មេជី​វិត​ឈ្លោ​ល និង​ការពារ​បញ្ហា​ងាប់​លិង្គ​។​
 
​ចេក​
​គ្មានអ្វី​ល្អ​ជាង​ចេក​ទៀត ចំពោះ​អ្នកខ្សោយ​ផ្លូវភេទ​នោះ​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com