ពីនេះ ពីនោះ
១៥​ចំណុច ដែល​បញ្ជាក់ថា​អ្នក​កំពុងមាន​ជំងឺ​បាក់​ទឹកចិត្ត​
12, Jan 2016 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ

​យើងទាំងអស់គ្នា​ពិត​ជាមាន​អារម្មណ៍​ក្រៀមក្រម និង​ទន់ខ្សោយ​ពីមួយ​ពេល​ទៅមួយ​ពេល នេះ ជា​រឿង​ធម្មតា​ទេ​។ ក្នុង​ថ្ងៃ​ធម្មតា មនុស្ស​ម្នាក់ៗ​ឆ្លងកាត់​អារម្មណ៍​ជាច្រើន​។ តែ​ទោះជា​យ៉ាងណាក៏ដោយ​ការ​មាន​អារម្មណ៍​ទន់ខ្សោយ និង​បាក់​ទឹកចិត្ត គឺ​ពិត​ជាមាន​លក្ខណៈខុសៗ​គ្នា​។​ការចាប់ផ្ដើម​មាន​អារម្មណ៍​បាក់​ទឹកចិត្ត គឺ​មិន​ត្រឹមតែ​ដោយសារ​តែមាន​អ្វី​ខុសឆ្គង​នៅ​ក្នុ​ជីវិត​នោះទេ វា​គឺ​លើសពី​អារម្មណ៍​សោកសៅ​ទៅទៀត​។ ខាងក្រោម​នេះ ជា​រោគសញ្ញា​នៃ​ជំងឺ​បាក់​ទឹកចិត្ត​៖



១. អារម្មណ៍​ក្រៀមក្រម​ខុស​ប្រក្រតី​
២. បាត់បង់​សកម្មភាព​រីករាយ​ដែល​ធ្លាប់តែ​រីករាយ​
៣.
អស់កម្លាំង​
៤. ការ​មាន​អារម្មណ៍​រសាប់រសល់​
៥. គ្មាន​អារម្មណ៍​ក្នុង​ខ្លួន ឬ ស្ពឹក​
៦. មិន​ចាប់អារម្មណ៍​នឹង​អ្វី​ទាំងអស់​ដោយសារតែ​គ្មានអ្វី​គួរ​ឲ្យ​អស់សំណើច​
៧. យំ តែ​មិនដឹងថា​យំ​ដោយសារ​មូលហេតុ​អ្វី​
៨. ឈឺក្បាល ឬ ឈឺពោះ​
៩. មិន​ញ៉ាំ​អាហារ ស្រក​ទំងន់​
១០. ញ៉ាំ​អាហារ​ច្រើន​ខុសពី​ធម្មតា​
១១.
គេង​មិន​លក់  ឬ ក្រោកពីដំណេក​លឿន​
១២. មិន​ចង់​ធ្វើ​អ្វី​ក្រៅពី​ការ​គេង​
១៣. មួរ​ម៉ៅ​ក្ដៅក្រហាយ​
១៤. ចាប់ផ្ដើម​ប្រើ​ថ្នាំ ថែមទាំង​គ្រឿង​ស្រវឹង ឬ ថ្នាំជក់​
១៥.
គិតតែ​ពី​រឿង​ស្លាប់ ឬ​ធ្វើអត្តឃាត​

មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតជា​ជំងឺ​បាក់​ទឹកចិត្ត​ច្រើន​ករណី ដូចជា​៖

១. ពេលខ្លះ​ដោយសារ​តែមាន​ភាពលំអៀង​នៅក្នុង​គ្រួសារ​ក៏​អាច​បង្ក​ឲ្យ​មាន​ការបាក់​ទឹកចិត្ត​ដែរ​។​
២. ពេលខ្លះ​ដោយសារ​តែមាន​ហេតុផល​ដូចជា​ការបែកបាក់​គ្រួសារ អំពើ​ជួញដូរ​កុមារ មាន​មនុស្ស​សម្លុត​នៅ​សាលារៀន ការបំពាន​ផ្លូវភេទ ការបាត់បង់​មិត្តភក្តិ ឬ​សមាជិក​នៅ​ក្នុ​គ្រួសារ បែកបាក់​ទំនាក់ទំនង ជម្លោះ​គ្រួសារ និង​មាន​រឿងរ៉ាវ​ជាច្រើន​ទៀត​ដែល​អាច​កើតមាន​ស្រដៀង​គ្នា​នេះដែរ​។​
៣. ស្ត្រី​មួយចំនួន​បាក់​ទឹកចិត្ត​នៅពេល​ដែលមាន​ផ្ទៃពោះ  ឬ​បន្ទាប់ពី​គេ​សម្រាលកូន​ហើយ​។​
៤. ពេលខ្លះ​គ្មាន​ហេតុផល​ពិតប្រាកដ​នោះទេ ហើយ​ពេលខ្លះ​ក៏​អាច​ដោយសារ​ខ្វះ​មាន​ជាតិគីមី​នៅក្នុង​ខួរក្បាល​ដែរ​៕

ផ្តល់​សិទ្ធិ​ដោយ​៖ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com