ពីនេះ ពីនោះ
វិធី​ព្យាបាល​ជំងឺ​បាក់​ទឹកចិត្ត​ដ៏​មាន​ប្រសិទ្ធភាព​
10, Jan 2016 , 12:08 pm        
រូបភាព
ដោយ: ថ្មីៗ

​តើ​អ្នក​ត្រូវ​គ្រប់គ្រង​ការបាក់​ទឹកចិត្ត​យ៉ាងដូចម្ដេច​? ចូរ​ពិនិត្យមើល​ម​ធ្យោ​បាន​ខាងក្រោម​នេះ​ដែល​នឹង​អាចជួយ​អ្នក​បាន​ខ្លះ​៖



១. ជជែក​ជាមួយ​មិត្តភក្តិ ឬ​មនុស្ស​ដែល​អ្នក​ទុកចិត្ត​បំផុត​
២. ការពិគ្រោះ​យោបល់​អាចជួយ​ឲ្យ​អ្នក​យល់ដឹង​ពី​ជំងឺ​បាក់​ទឹកចិត្ត និង​ដំណោះស្រាយ​ដែល​អ្នក​ត្រូវតែ​អនុវត្ត​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនោះ​។​
៣.
ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​បានបង្ហាញ​ឲ្យ​ឃើញថា​អាហារ​ដែល​អ្នក​បរិភោគ​អាច ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក​។​
៤. លំ​ហាត់ប្រាណ  ការសិក្សា​បានបង្ហាញ​ឲ្យ​ដឹងថា​បន្ទាប់ពី​ការហាត់​ប្រាណ​រយៈពេល​៣០​នាទី មនុស្ស​តែងតែ​ទទួលបាន​អារម្មណ៍ល្អ​កើនឡើង​។​
៥. ព្យាយាម​សំរាក​ឲ្យ​បាន​ច្រើន​។  ការ​សំរាក​ការធ្វើ​លំ​ហាត់ប្រាណ​គឺជា​វិធី​ល្អ​មួយ​សម្រាប់ ក​កាត់បន្ថយ​ភាព​តានតឹង​នៅក្នុង​អារម្មណ៍​។​
៦. ថ្នាំ​ប្រឆាំងនឹង​ការបាក់​ទឹកចិត្ត ថ្នាំ​ទំនើប​គឺមាន​ប្រសិទ្ធិភាព និង​មិន​ធ្វើ​ឲ្យ​អ្នក​ងងុយគេង​នោះទេ​។ ប៉ុន្តែ​ត្រូវ​ប្រើ​ថ្នាំ​នោះ​ដោយមាន​ការពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​។ គ្រូពេទ្យ​ភាគច្រើន​នឹងមាន​ការស្ទាក់ស្ទើរ​ក្នុង​ការចេញ​វេ​ជ្ជា​បញ្ជា​ទិញ​ថ្នាំ​ចំពោះ​មនុស្ស​ដែលមាន​អាយុ​ក្រោម ១៨​ឆ្នាំ​។​
៧. អ្វីដែល​មិនត្រូវ​ធ្វើ​៖ មនុស្ស​មួយចំនួន​ប្រើប្រាស់​គ្រឿង​ស្រវឹង ឬក៏​ថ្នាំ​បញ្ឈប់​ការបាក់​ទឹកចិត្ត  ។ វិធី​ទាំងនេះ​មិនបាន​ធ្វើ​ឲ្យ​អ្នក​បាន​ប្រសើរឡើង​នោះទេ ហើយក៏​អាច​បណ្ដ​ល​ឲ្យ​មាន​ផល​អាក្រក់​ទៀតផង​។​

មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតជា​ជំងឺ​បាក់​ទឹកចិត្ត​ច្រើន​ករណី ដូចជា​៖

១.
ពេលខ្លះ​ដោយសារ​តែមាន​ភាពលំអៀង​នៅក្នុង​គ្រួសារ​ក៏​អាច​បង្ក​ឲ្យ​មាន​ការបាក់​ទឹកចិត្ត​ដែរ​។​
២. ពេលខ្លះ​ដោយសារ​តែមាន​ហេតុផល​ដូចជា​ការបែកបាក់​គ្រួសារ អំពើ​ជួញដូរ​កុមារ មាន​មនុស្ស​សម្លុត​នៅ​សាលារៀន ការបំពាន​ផ្លូវភេទ ការបាត់បង់​មិត្តភក្តិ ឬ​សមាជិក​នៅ​ក្នុ​គ្រួសារ បែកបាក់​ទំនាក់ទំនង ជម្លោះ​គ្រួសារ និង​មាន​រឿងរ៉ាវ​ជាច្រើន​ទៀត​ដែល​អាច​កើតមាន​ស្រដៀង​គ្នា​នេះដែរ​។​
៣. ស្ត្រី​មួយចំនួន​បាក់​ទឹកចិត្ត​នៅពេល​ដែលមាន​ផ្ទៃពោះ  ឬ​បន្ទាប់ពី​គេ​សម្រាលកូន​ហើយ​។​
៤. ពេលខ្លះ​គ្មាន​ហេតុផល​ពិតប្រាកដ​នោះទេ ហើយ​ពេលខ្លះ​ក៏​អាច​ដោយសារ​ខ្វះ​មាន​ជាតិគីមី​នៅក្នុង​ខួរក្បាល​ដែរ​៕

ផ្តល់​សិទ្ធិ​ដោយ​៖ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com