ពីនេះ ពីនោះ
មេដឹកនាំល្អត្រូវប្រកាន់គោលការណ៍ទាំង ៣ នេះ
×
ប្រសិនបើអ្នកជាមេដឹកនាំ នៅក្នុងក្រុមហ៊ុន ឬអង្គភាពណាមួយ វាមិនមែនជាការងាយស្រួលនោះទេ។ បើអ្នកដឹកនាំមិនបានល្អ គេនឹងរើរបម្រាស់ ឬមិនពេញចិត្ត ធ្វើការជាមួយអ្នកឡើយ ទោះបីជាអ្នកផ្តល់អត្ថប្រយោជន៍ ដល់គេច្រើនយ៉ាងណាក្តី។ ដូច្នេះ អ្នកត្រូវឆ្លាតវៃ និងដោះស្រាយបញ្ហានានា ដែលអ្នកកំពុងជួបប្រទះ និងខិតខំរៀនបន្ថែម ដើម្បីក្លាយជាមេដឹកនាំដ៏ល្អម្នាក់។
និយាយអ្វី ដែលត្រូវនិយាយ៖ មានន័យថា ការនិយាយស្តីច្រើនឥតប្រយោជន៍ ឬមិនបានការ នឹងធ្វើឲ្យទឹកមាត់អ្នកសាប និយាយអ្វី ក៏គេមិនខ្លាចដែរ។ ប្រសិនបើអ្នកសន្យាថា ធ្វើអ្វីមួយនោះ អ្នកត្រូវធ្វើវាឲ្យបាន បើធ្វើមិនបាន កុំនិយាយឲ្យបុគ្គលិក ឬកូនចៅលឺអី។
ផ្តល់ជម្រើសដល់កូនចៅ៖ អ្នកត្រូវចេះបត់បែន និងស្វែងយល់ពីតម្រូវការរបស់កូនចៅ។ បើធ្វើបាន អ្នកនឹងក្លាយជាអ្នកដឹកនាំល្អ និងគួរឲ្យគោរព។ រូបមន្តមួយគឺ “ខិតខំប្រឹងប្រែងធ្វើការ ឬកសាងស្នាដៃ ដើម្បីលាងកំហុស ឬក៏សុខចិត្តចាកចេញ?” ប្រាកដណាស់ កូនចៅអ្នក នឹងជ្រើសយកចំណុចទី ១ ឬទី ២ ហើយ គឺមិនព្រមដើរចេញនោះទេ។ ពេលនោះហើយ ដែលប្រសិទ្ធភាពការងារ នឹងរីកលូតលាស់។
កុំខ្សែនិយម៖ កុំយកបងប្អូនឯង ធ្វើធំ ដោយមិនបានសិក្សាឲ្យបានដឹតដល់ ឬគេនោះគ្មានសមត្ថភាព។ ការលើកដាក់បងប្អូនខ្លួនឯង នឹងធ្វើឲ្យកូនចៅអ្នកបាក់ទឹកចិត្ត ព្រោះគេនឹងគិតថា ទោះបីធ្វើល្អយ៉ាងណា ក៏មិនឈ្នះបងប្អូនអ្នកដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com