ពីនេះ ពីនោះ
តើពាក្យថា«សាស្ត្រា, សាស្ត្រាក្បួន, សាស្ត្រាច្បាប់» មានន័យដូចម្ដេច?
× នៅក្នុងសទ្ទានុក្រមភាសាវិទ្យា និងអក្សរសិល្ប៍ដែលរៀបរៀងឡើងដោយ ក្រុមប្រឹក្សាជាតិភាសាខ្មែរបានកំណត់អត្ថន័យពាក្យ «សាស្ត្រា, សាស្ត្រាក្បួន, សាស្ត្រាច្បាប់» ដូចខាងក្រោម៖
ពាក្យ«សាស្ត្រា» មានន័យថា គម្ពី ឬក្បួនច្បាប់ប្រដៅ ដែលមានចារលើស្លឹករឹត។
ពាក្យ«សាស្ត្រាក្បួន» មានន័យថា សាស្ត្រាដែលជាកម្រងក្បួនខ្នាតនានាមានក្បួនទាយ មន្តអាគម ក្បួនឱសថនិងចំណេះវិជ្ជាផ្សេងៗទៀត។
ពាក្យ«សាស្ត្រាច្បាប់» មានន័យថា សាស្ត្រាដែលជាកម្រងសីលធម៌នានាសម្រាប់បង្រៀនប្រដៅមនុស្សឲ្យសាងអំពើល្អ និងយល់ត្រូវ។ ឧទាហរណ៍ៈ សាស្ត្រាច្បាប់កេរកាល, សាស្ត្រាច្បាប់ប្រុស,ច្បាប់ស្រី,...៕
© រក្សាសិទ្ធិដោយ thmeythmey.com