ពីនេះ ពីនោះ
តើ​ពាក្យ​ថា​« សាស្ត្រាទេសន៍ និង សាស្ត្រាល្បែង » មានន័យ​ដូចម្ដេច​?
12, Jan 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ដែល​រៀបរៀងឡើង​ដោយ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បានកំណត់​អត្ថន័យ​ពាក្យ « សាស្ត្រាទេសន៍ និង សាស្ត្រាល្បែង » ដូចខាងក្រោម​៖



​ពាក្យ «​សាស្ត្រាទេសន៍​» មានន័យថា សាស្ត្រា​ដែលមាន​ចែង​អំពី​ការអប់រំ​ប្រៀនប្រដៅ​ទាក់ទង​ទៅនឹង​សាសនា ហើយ​ដែល​គេ​យកទៅ​ប្រើប្រាស់​សម្រាប់​សម្ដែង​ធម៌​ទេសនា​។ ឧទាហរណ៍ៈ សាស្ត្រា​ទសជាតក​ជា​សាស្ត្រាទេសន៍​។​

​ពាក្យ «​សាស្ត្រាល្បែង​» មានន័យថា សាស្ត្រា​ដែលជា​កម្រង​អត្ថបទ​រឿងរ៉ាវ​ទាំងឡាយ​សម្រាប់​អាន​កម្សាន្ត បំពេ​អារម្មណ៍ ឲ្យ​រីករាយ​។ ឧទាហរណ៍ៈ សាស្ត្រា​រឿង​ក្រុង​សុភ​មិត្រ​, សាស្ត្រា​រឿង​ហង្ស​យន្ត​,...​។​


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com