ពីនេះ ពីនោះ
តើ​ពាក្យ​ថា​« ស​ញ្ច័​យ​វិធី » មានន័យ​ដូចម្ដេច​?
13, Jan 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​ភាសាវិទ្យា និង​អក្សរសិល្ប៍​ដែល​រៀបរៀងឡើង​ដោយ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​បានកំណត់​អត្ថន័យ​ពាក្យ « ស​ញ្ច័​យ​វិធី » ដូចខាងក្រោម​៖



​ពាក្យ «​ស​ញ្ច័​យ​វិធី​» មានន័យថា វិធី​ដែល​កវី​ឬ​អ្នកនិពន្ធ​ប្រមូលផ្ដុំ​នូវ​ភេទ​ការណ៍ ឬ​មតិ​ផ្សេងៗ​ក្នុង​វគ្គ​ឬ​ប្រយោគ​តែមួយ​។ ក្នុង​វិធី​នេះ​គេ​ច្រើន​ផ្ដុំ​កិរិយាសព្ទ ប្រធាន​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​នូវ​ចលនា​ឆាប់រហ័ស រំភើប​ញាប់​ញ័រ​។​

​ឧទាហរណ៍ៈ នៅក្នុង​រឿង​រាមកេរ្តិ៍ ខ្សែ​ទី​៤ ចលនា ប្រហារ​របស់​ព្រះរាម​ទៅលើ​ក្រុងខរ​៖ (...) ស្ដេច​ដំ ស្ដេច​ជាន់ ស្ដេច​ធាក់ ស្ដេច​ច្រាន ស្ដេច​ចាក់ ស្ដេច​ហែគ​រុះ​រាយ​បោះបង់​។​(...)


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com