ពីនេះ ពីនោះ
តើ​ពាក្យ​«​សុច្ឆន្ទៈ និង​ពាក្យ សុច្ច​ឆ័​ន្ទៈ »​មួយណា​ត្រឹមត្រូវ​?
13, Jan 2016 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ « សុច្ឆន្ទៈ​» ទើប​ជា​ពាក្យ​ត្រឹមត្រូវ​។ ពាក្យ​នេះ​មានន័យថា​៖



​សុច្ឆន្ទៈ មាន​ថ្នាក់​ពាក្យ​ជា (​ន​) ពាក្យ​នេះ​មកពី​ពាក្យ (​សុ​«​ល្អ​, ប្រពៃ​, ត្រឹមត្រូវ​» + ឆន្ទ​«​បំណង​»)​។ សុច្ឆន្ទៈ មានន័យថា ឆន្ទៈ​ល្អ​, បំណង​ប្រពៃ​, បំណង​ត្រឹមត្រង់​, បំណង​ត្រឹមត្រូវ គឺ​បំណង​ដែល​ត្រឹមត្រូវ​ត្រង់​តាម​គិត​ធម៌​និង​គតិ​ច្បាប់ អាច​ញ៉ាំង​សេចក្ដីសុខ ចម្រើន​ឲ្យ​កើតមានៈ សុច្ឆន្ទៈ​របស់​វីរបុរស​។ ពាក្យផ្ទុយ​. ទុច្ឆន្ទៈ​«​បំណង​អាក្រក់​»​។​

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com