ពីនេះ ពីនោះ
កណ្តុរ​ខាំ​ទារក​អាយុ​៤​ខែ​ម្នាក់​ដល់​ស្លាប់​
13, Jan 2016 , 10:15 am        
រូបភាព
ដោយ: ថ្មីៗ
 
​វា​ជា​រឿង​ដ៏​គួរអោយ​តក់ស្លុត និង​ខ្លោចចិត្ត​បំផុត​ដែល​ទារក​អាយុ​៤​ខែ​ម្នាក់​ស្លាប់​ដោយសារតែ​សត្វ​កណ្តុរ​ជាច្រើន​ក្បាល​បាន​ចូលមក​ខាំ​នាង​នៅក្នុង​ផ្ទះ​។

 
​រឿង​ស្ទើរតែ​មិនគួរ​អោយ​ជឿ​នេះ បាន​កើតឡើង​នៅក្នុង​ប្រទេស Mixico រដ្ឋ Alcoman​ក្នុងផ្ទះ​ចាស់​មួយ ខណៈពេល​ស្ត្រី​ជា​ម្តាយ​វ័យ​ជំទង់​ម្នា​ក់បាន​ទុក​កូន​របស់​នាង​ចោល ហើយ​ទៅ​រាំលេង​នៅ​ខាងក្រៅ​ផ្ទះ​ជាមួយ​មិត្តភក្តិ​ខ្លួន​។ ពួកវា​បាន​ខាំ​ទំពារ​មុខ និង​ម្រាមដៃ​ម្រាមជើង​របស់​ទារក​គួរអោយ​សង្វេគ​។​
 
​ម្តាយ​របស់​ទារក ដែលមាន​អាយុ​១៨​ឆ្នាំ បាន​ត្រលប់​មកវិញ​នៅក្នុង​ពេលព្រឹក ហើយ​មានការ​តក់ស្លុត​និង​ស្រែក​ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង នៅពេលដែល​ដឹងថា​កូន​របស់​នាង​បាន​ស្លាប់​បាត់ទៅហើយ​។ ភ្លាមៗ​នោះ ប៉ូលីស​ក៏​ធ្វើការ​ចាប់ខ្លួន​ស្ត្រី​ជា​ម្តាយ ទៅ​សួរនាំ​និង​ដាក់ទោស​តាមផ្លូវ​ច្បាប់ ចំពោះ​កំហុស​ដ៏​ធ្វេសប្រហែស​ធំ​មួយ​នេះ ៕​

ផ្តល់សិទ្ធិដោយ www.health.com.kh

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com