កីឡាអន្តរជាតិ
អន្តរជាតិ
Khamdamov ឈ្នះ​ពាន​កីឡាករ​យុវជន​ឆ្នើម​ប្រចាំ​ទ្វីបអាស៊ី​
15, Jan 2016 , 8:39 am        
រូបភាព
 
​កីឡាករ Dostonbek Khamdamov ជាប់​ជា​កីឡាករ​យុវជន​ឆ្នើម​ប្រចាំ​ទ្វីបអាស៊ី​(AFC Youth Player of the Year Award)​ប្រចាំឆ្នាំ​២០១៥ បន្ទាប់ពី​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​ក្នុង​ព្រឹត្តិការណ៍ AFC U23 Championship ជាមួយ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង​នាទី​ក្រុង​ដូ​ហា​ប្រទេស​កាតា​។​

 
Khamdamov ជាប់​ឈ្មោះ​ជា​កីឡាករ​យុវជន​ឆ្នើម​ប្រចាំឆ្នាំ​២០១៥​នេះ​ដោយសារ​ការបង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​អ៊ូ​ស​បេ​គី​ស្ថាន​បាន​យ៉ាង​ល្អឥតខ្ចោះ​អំឡុងពេល​ការប្រកួត FIFA U-20 World Cup New Zealand 2015 ដែល​ប្រទេស​នូ​វែ​ល​សេ​ឡង់​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​។​
 
​លោក Saoud Al Mohannadi អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី បានប្រគល់​ពានរង្វាន់​នេះ​ទៅ​ឲ្យ​កីឡាករ Khamdamov នៅក្នុង​សន្និសីទកាសែត​ក្រោយ​ក្រុម​អ៊ូ​ស​បេ​គី​ស្ថាន​ប្រកួត​ចាញ់​ក្រុម កូរ៉េខាងត្បូង ២-១ ក្នុង​ទីក្រុង​ដូ​ហា​ប្រទេស​កាតា​។ 
 
​អនុប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​ខាងលើ​បាន​និយាយថា​៖« Dostonbek Khamdamov ត្រូវបាន​ជ្រើសរើស​សម្រាប់​ពានរង្វាន់​នេះ​គឺ​បង្ហាញ​ឲ្យ​ឃើញ​នូវ​កម្រិត​នៃ​ទេពកោសល្យ​ដ៏​ល្អ​របស់គេ​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ ហើយ​យើង​ជឿជាក់ថា​នឹង​ឃើញ​នូវ​សម្ថ​ភាព​របស់គាត់​ជាច្រើន​ទៀត​នៅ​តំបន់​អាស៊ី ក៏ដូចជា​ពិភពលោក​នាពេល​អនាគត​បន្តទៀត​»​។​
 
​ខ្សែបម្រើ​វ័យ​អន្តរជាតិ​អ៊ូ​ស​បេ​គី​ស្ថាន​វ័យ​១៩​ឆ្នាំ​រូបនេះ​បាន​ស៊ុទ​បាល់ប​ញ្ជូ​ល​ទី​គ្រាប់​ទីមួយ​របស់ខ្លួន​នៅក្នុង​ការប្រកួត​ជម្រុះ​តាម​ពួ​ល​នៅពេល​ក្រុម​អ៊ូ​ស​បេ​គី​ស្ថាន​ឈ្នះ​ក្រុម ហុង​ឌូ​រ៉ា​ស មុន​ឡើងទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ ហើយ​បាន​បន្ត​ឈ្នះ​ប្រទេស​អូទ្រីស​២-០​ទៀត ដើម្បី​បន្ត​ឡើងទៅ​វគ្គ​មួយ​ភាគ​បួន​ក្នុង​ពានរង្វាន់ FIFA U-20 World Cup New Zealand 2015 ក្នុងប្រទេស​នូ​វែ​ល​សេ​ឡង់​ឆ្នាំ​២០១៥ ។​
 

© រក្សាសិទ្ធិដោយ thmeythmey.com