រូបត្លុក
ពលរដ្ឋ​ខ្មែរ​ឈឺ តែ​រឹតតែ​ខ្លាច​ពេទ្យ​
15, Jan 2016 , 2:50 pm        
រូបភាព
ដោយ:
​ឈឺ​ត្រូវ​ជួប​គ្រូពេទ្យ​។ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​មួយចំនួន បែរជា​ខ្លាច មិន​ចង់ទៅ​ពេទ្យ ឬ​ទៅ​ជួប​គ្រូពេទ្យ​ទៅវិញ​។ អ្នកខ្លះ​និយាយថា ពួកគេ​មិនដឹង​ទៅ​ពេទ្យ​ណា ពីព្រោះ​ក្នុង​អារម្មណ៍​ពួកគេ តម្លៃ​សេវា​ពេទ្យ​ស្រុក​ខ្មែរ​ថ្លៃ តែ​ប្រសិទ្ធភាព​ពុំ​សូវ​មាន​។ អ្នក​ខ្លះទៀត បារម្ភ​ខ្លាច​គ្រូពេទ្យ​បំភ័យ​។​



​ការធ្វើ​រោគវិនិច្ឆ័យ​មិន​ត្រឹមត្រូវ ផ្តល់ព័ត៌មាន​ខុស​មក​អ្នកជំងឺ ហើយ​ពេលខ្លះ លទ្ធផល​នៃ​រោគវិនិច្ឆ័យ​ខុសស្រឡះ​ពី​ការពិនិត្យ​របស់​គ្រូពេទ្យ​នៃ​ប្រទេសជិតខាង ករណី​ទាំងនេះ​ដែល​កើតមាន​ញឹកញាប់ រឹតតែ​ធ្វើ​ឲ្យ​អ្នកជំងឺ​ខ្មែរ​ខ្លាច​ពេទ្យ​ខ្មែរ​។ ពលរដ្ឋ​ខ្មែរ​ជាច្រើន​សុទ្ធតែ​ជួប​បញ្ហា​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com