នៅពេលដែលអ្នកធ្វើម្ហូប អ្នកត្រូវតែដឹងពីរបៀបនៃការធ្វើ ទើបមុខម្ហូបអ្នកមានរសជាតិឈ្ងុយឆ្ងាញ់ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីក្នុងការធ្វើមុខម្ហូបផ្សេងៗ។ តើមានវិធីណាខ្លះ?
នៅពេលដែលអ្នកឆារបន្លែ អ្នកមិនត្រូវដាក់ទឹកត្រជាក់ចូលទៅក្នុងនោះទេ ព្រោះវាអាចធ្វើឱ្យស្ពៃអ្នកប្រែជាចាស់ ជាហេតុដែលធ្វើឱ្យវាប្រែជាមិនឆ្ងាញ់ ប៉ុន្តែអ្នកអាចដាក់ទឹកធម្មតាចូល នោះវានឹងមានរសជាតិឈ្ងុយ និងទន់ទៀតផង តែមិនត្រូវឆារក្នុងរយៈពេលយូរឡើយ។
ក្រោយពេលដែលអ្នកចិតផ្លែត្រប់រួច អ្នកត្រូវតែចម្អិនភ្លាម ឬដាក់វាត្រាំក្នុងទឹក បើពុំដូច្នោះទេ វានឹងប្រែជាខ្មៅបាន ហើយពេលដែលអ្នកឆារ អ្នកអាចដាក់ទឹកខ្មេះបន្តិចចូល នោះវានឹងមិនប្រែជាខ្មៅឡើយ។
នៅពេលដែលអ្នកឆារពងមាន់ អ្នកអាចដាក់ទឹកធម្មតាបន្តិចចូល នោះវានឹងមានចំនួនច្រើនក្រោយពេលដែលអ្នកឆាររួច។
នៅពេលដែលអ្នកចម្អិនសម្លត្រី អ្នកត្រូវតែយកទឹកត្រជាក់មកដាំ នោះវាអាចកាត់បន្ថយក្លិនឆ្ងាបនៃត្រី ហើយវាអាចធ្វើឱ្យត្រីបញ្ចេញនូវសារធាតុចិញ្ចឹមទាំងអស់របស់វាទៅក្នុងត្រីទៀតផង។
នៅពេលដែលអ្នកចំហុយត្រី ឬសាច់ អ្នកត្រូវតែចាំដល់ទឹកក្នុងឆ្នាំងពុះជាមុនសិនទើបដាក់ត្រី ឬសាច់នោះចូល នោះពេលដែលឆ្អិន វានឹងមានរសជាតិឈ្ងុយឆ្ងាញ់។
នៅមុនពេលដែលអ្នកយកតៅហ៊ូទៅចម្អិន អ្នកត្រូវតែយកវាទៅត្រាំក្នុងទឹកចំនួន១០នាទីជាមុនសិន ទើបអាចកាត់ក្លិនមិនល្អនៃតៅហ៊ូនោះចេញបាន។
បន្លែអ្នកមិនត្រូវទិញយកមកទុកទេ អ្នកត្រូវតែទិញភ្លាម បរិភោគភ្លាម ទើបវាអាចរក្សាវីតាមីនដែលមានក្នុងនោះ ហើយរសជាតិក៏មិនប្រែប្រួលដែរ។
នៅមុនពេលដែលអ្នកចម្អិនថ្លើមជ្រូក អ្នកត្រូវតែយកវាទៅត្រាំក្នុងទឹកខ្មេះស និងទឹកជាមុនសិន ទើបយកទឹកលាងវាចេញ នោះវានឹងមានរសជាតិដែលអ្នកបរិភោគហើយចង់បរិភោគទៀត៕
ត្រួតពិនិត្យដោយ www.health.com.kh