ព័ត៍មានសុខភាព
សុខភាព៖ ផ្លែ​បឺ​រ​មាន​អត្ថប្រយោជន៍​អ្វីខ្លះ​ចំពោះ​សុខភាព​?
19, Nov 2017 , 2:58 pm        
រូបភាព
ដោយ: ថ្មីៗ
​ផ្លែ​បឺ​រ គឺជា​ប្រភេទ​ផ្លែឈើ​ម្យ៉ាង ដែលមាន​ប្រភព​មកពី Persea Americana  ដែល​វា​ជា​ដើមឈើ​មួយ ដែលមាន​ពណ៌​បៃតង​ជានិច្ច និង អាចមាន​កំពស់​រហូត​ដល់ ៦៥​ហ្វី​ត​។ ផ្លែ​បឺ​រ មាន​ជាច្រើន​ប្រភេទ​ផ្សេងៗ គ្នា ដែល​ត្រូវបាន​គេ​ចាត់ជា​បី​ក្រុម​សំខាន់ៗ រួមមាន​៖ ប្រភេទ Mexican, Guatemalean, និង West Indian​ដែល​ពួកវា​ទាំងនោះ មាន​សភាព​ខុសគ្នា​ដោយសារ ទំហំ​, រូបរាង​, គុណភាព និង ភាព​ឆាប់​ត្រជាក់​របស់​វា ។ ផ្លែ​បឺ​រ ដែលមាន​ភាពល្បីល្បាញ​ជាងគេ នៅក្នុង​សហរដ្ឋអាមេរិក គឺ​ប្រភេទ Hass ដែល​វា​មាន សភាព​គគ្រើម និង មាន​សំបក​ខ្មៅ លាយ​ពណ៌​ត្នោត​ក្រហម​ដូច​ម្ទេស​។ ប្រភេទ​ទូទៅ​ម្យ៉ាងទៀត គឺ Fuerte​ដែលមាន​ទំហំ​ធំ​ជាង ប្រភេទ Hass និង មាន​សំបក​រលោង មាន​ពណ៌​បៃតងចាស់ និង មាន​រាង​ដូច​ផ្លែ​ព័រ ។​

 
​ផ្លែ​បឺ​រ គឹ​មាន​ទំងន់​ខុសៗ​គ្នា​ទៅតាម​ប្រភេទ​របស់​វា ។ ផ្នែក​នៃ​ផ្លែ​បឺ​រដែ​លអាច​ញុំ​ា​បាន គឺ​សាច់​ខាងក្នុង​របស់​វា ដែលមាន​ពណ៌​លឿង​បៃតង និង មាន​រសជាតិ ឈ្ងុយឆ្ងាញ់ មាន​ជាតិ​បឺ​រ និង មាន​រសជាតិ​ស្រដៀង​សណ្តែកដី​បន្តិច​។ ហើយ​សំបក និង គ្រាប់​របស់​វា គឺ​មិនអាច​ញុំ​ា​បាន​នោះទេ​។​
 
​អត្ថប្រយោជន៍​របស់​ផ្លែ​បឺ​រ ចំពោះ​សុខភាព​
​ការពារ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ ផ្លែ​បឹ​រ ត្រូវបាន​គេ​បង្ហាញថា វា​មាន​ឥទ្ធិពល ក្នុងការ​រារាំង​ដល់​ការរីកលូតលាស់ របស់​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។​
 
​ប្រឆាំង​ការពារ នឹង ជំងឺមហារីក​ក្នុង​មាត់​។ តាម​ការសិក្សា​ស្រាវជ្រាវ បាន​បង្ហាញថា សា​មាស​ធាតុ ផ្សំ​ជាក់លាក់​មួយចំនួន​នៅក្នុង ផ្លែ​បឺ​រ គឺអាច​ស្វែង​រកឃើញ​នូវ កោសិកា​ត្រៀម​មហារីក និង កោសិកា​មហារីក​ដែលមាន​នៅក្នុង​ក្រអូមមាត់ ហើយ​វា​អាចធ្វើ​ការបំផ្លាញ​ពួកវា​បាន ដោយ​មិន មានការ​ប៉ះពាល់​ដល់ កោសិកា​ដែលមាន​សុខ​ភាពល្អ​នោះទេ​។​
 
​ជួយ​ការពារ​ដល់ ជំងឺមហារីក​សុដន់​។ ផ្លែ​បឺ​រ ក៏ដូចជា ប្រេង​អូ​លីវ គឺមាន​ផ្ទុក​នូវ​ជាតិ oleic acid ខ្ពស់ ដែល​វា​ត្រូវបាន​គេ បង្ហាញថា វា​អាចជួយ​ការពារ​ដល់ ជំងឺមហារីក​សុដន់ នៅក្នុង​ករណី​សិក្សា​ជា ច្រើន​។​
​ផ្តល់​ផល​ល្អ ចំពោះ​សុខភាព​ភ្នែក​។ ផ្លែ​បឺ​រ​គឺមាន​សារជាតិ carotenoid lutein នៅក្នុង​នោះ ច្រើនជាង ប្រភេទ​ផ្លែឈើ​ដទៃទៀត​។ សារជាតិ  lutein ធ្វើការ ការពារ​ប្រឆាំងនឹង​ឱនភាព​នៃ​ការ មើលឃើញ និង ជំងឺភ្នែកឡើងបាយ ដែល​វា​ទាំងពីរ​នេះ គឺជា​ជំងឺ​ភ្នែក ដែល​ទាក់ទង​នឹង​អាយុកាល​។​
 
​ជួយ​បន្ទាប កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​។ ផ្លែ​បឺ​រ គឺមាន​ជាតិ beta- sitosterol ដែល​វា​ជា​សមាសធាតុ​ផ្សំ មួយ​ដែល ត្រូវបាន​បង្ហាញថា​វា​មាន ឥទ្ធិពល​ក្នុង​ការជួយ​បន្ទាប​ដល់ កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​។ នៅក្នុង ករណី​សិក្សា​មួយ មាន​អ្នកស្ម័គ្រចិត្ត​ចូលរួម​ក្នុងការ​ពិសោធន៍​នេះ ចំនួន ៤៥​នាក់ បាន​មានការ​ធ្លាក់ ចុះ​ជា​មធ្យម នូវ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល បាន​ដល់ ១៧​ភាគរយ បន្ទាប់ពី​ពួកគេ បាន​ញុំ​ា​ផ្លែ​បឺ​រ តែ​ក្នុង រយៈពេល​មួយ​សប្តាហ៍​ប៉ុណ្ណោះ ។​
 
​ជំនួយ​ដល់​សុខភាព​បេះដូង ។ ទឹក​ផ្លែ​បឺ​រ​មួយ​កែវ មាន​សារជាតិ folate ចំនួន ២៣​ភាគរយ ដែល​វា ត្រូវបាន​គេ​ណែនាំ​អោយ​អ្នក ធ្វើការ​ទទួលទាន​អោយបាន​រៀងរាល់ថ្ងៃ​។ ការសិក្សា​បានបង្ហាញ​ថា អ្នក​ទាំងឡាយណា​ដែល​បាន ទទួលទាន​អាហារ​ដែល​សំបូរ​ទៅដោយ​សារជាតិ folate គឹ​មានការ ប្រឈម​នឹង​ជំងឺ​បេះដូង ក្នុង​កម្រិត​ទាប ជាង​អ្នក​ដែល​មិនបាន​ទទួលទាន​ពួកវា​។ វីតាមីន E ដែលជា​ប្រភេទ​ខ្លាញ់ monounsaturated និង សារជាតិ​glutathione នៅក្នុង​ផ្លែ​បឺ​រ ក៏បានផ្តល់​ភាព អស្ចារ្យ ចំពោះ​សុខភាព​បេះដូង​របស់​អ្នក​ផងដែរ​។​
 
​ការពារ​ជំងឺ​ដាច់​ស​សៃ​ឈាម ក្នុង​ខួរក្បាល​។ កម្រិត​ខ្ពស់​នៃ​សារជាតិ folate នៅក្នុង​ផ្លែ​បឺ​រ ក៏ត្រូវ​បាន ការពារ​អ្នក​ប្រឆាំងនឹង ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​ផងដែរ​។ មនុស្ស​ដែល​បរិភោគ​អាហារ ដែល​សំបូរ​ទៅដោយ​សារជាតិ folate គឺមាន​អត្រា​នៃ​ការ​ប្រឈម​នឹង ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរ ក្បាល​តិចជាង អ្នក​ដែល​មិនបាន​ទទួលទាន​វា​។​
 
​ធ្វើអោយ​ការ​បឺត​ស្រូប យក​សារជាតិ​បំប៉ន​បាន​ប្រសើរ​ជាង​មុន​។ ការសិក្សា​ស្រាវជ្រាវ បាន​រក ឃើញថា សារជាតិ​បំប៉ន​ជាក់លាក់​មួយចំនួន​ត្រូវបាន​បឺត​ស្រូប បាន​យ៉ាង​ល្អ​ជាង​មុន នៅពេល ដែល​ពួកគេ​បាន​ញុំ​ា​វា ជាមួយនឹង​ផ្លែ​បឺ​រ​។ នៅក្នុង​ករណី​សិក្សា​មួយ បាន​បង្ហាញថា នៅពេលដែល អ្នក​បាន​ចូលរួម ករណី​សិក្សា​នេះ​បាន ទទួលទាន​បន្លែ​ដែលមាន​លាយ​ជាមួយនឹង​ផ្លែ​បឺ​រ គឺ​ពួកគេ បានធ្វើការ​បឺត​ស្រូបយក​នូវ​សារជាតិ carotenoids បាន​ដល់​ទៅ​៥​ដង​ច្រើនជាង អ្នក​ដែល​មិនបាន ញុំ​ា​វា ជាមួយនឹង​ផ្លែ​បឺ​រ​។​
 
​វា​ជា​ប្រភព​នៃ Glutathione ។ ផ្លែ​បឺ​រ​គឺជា​ប្រភព​ដ៏​ប្រសើរ​នៃ ពពួក Glutathione ដែល​វា​ជា​សារធាតុ ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីត យ៉ាងសំខាន់ ដែល​អ្នកសិក្សា​ស្រាវជ្រាវ បាន​និយាយថា វា​ពិតជា​ផ្តល់ អត្ថប្រយោជន៍​ចំពោះ​ការ ការពារ​ប្រឆាំងនឹង​ភាព​ចាស់ជរា​, ជំងឺមហារីក និង ជំងឺ​បេះដូង ។​
 
​ជាឃ្លាំង​ផ្ទុក​នូវ សារជាតិ​វីតាមីន E ។ ផ្លែ​បឺ​រ​គឺជា​ប្រភព​ដ៏​ប្រសើរ នៃ​សារជាតិ​វីតាមីន E ដែល​វា ជា​វីតាមីន​មួយ​ដ៏​សំខាន់ ដែល​ជួយ​ការពារ​ប្រឆាំងនឹង ជំងឺ​ជាច្រើន និង ជួយ​រក្សា​ដល់​សុខភាព​រាង កាយ​ទាំងមូល ៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com