ព័ត៍មានសុខភាព
សុខភាព៖ មុនពេលរួមភេទ អ្នកត្រូវរៀបចំខ្លួនបែបណាខ្លះ ដើម្បីឲ្យជីវិតសិចស្រស់ថ្លា?
×
សម្រួល បន្ធូរអារម្មណ៍ និងគិតវិជ្ជមាន
កុំគិតអំពីបញ្ហាអ្វីទាំងអស់ ដែលអ្នកធ្លាប់ជួបប្រទះ ទោះបីជាការឆាប់ចេញទឹកកាម ឬលិង្គមិនងើបរឹងក្តី ពីព្រោះក្តីកង្វល់អាចដាក់សម្ពាធ ចំពោះអារម្មណ៍ និងកាមតណ្ហារបស់អ្នក ហើយវាក៏ជាមូលហេតុ ដែលធ្វើឲ្យអ្នកជួបបញ្ហាលើគ្រែដែរ។ ចូរគោរពដៃគូ និងខ្លួនឯង ហើយត្រូវគិតវិជ្ជមានជានិច្ច។
ត្រួតពិនិត្យ ឬអនុវត្តខ្លួនឯងសិន
មុននឹងរួមភេទ អ្នកគួរតែហាត់ ឬអនុវត្តតិចនិចនានា ដោយខ្លួនឯងជាមុនសិន ហើយការជួយខ្លួនឯង (Masturbation) មិនមែនជារឿងដែលត្រូវព្រួយបារម្ភនោះទេ ពីព្រោះវាជារឿងធម្មតា និងជាធម្មជាតិរបស់មនុស្សនោះទេ។ ការជួយខ្លួនឯង ក៏អាចធ្វើឲ្យអ្នកមានទំនុកចិត្ត និងបង្ការបញ្ហាឆាប់ចេញទឹកកាមផងដែរ។
មានដៃគូស្មោះស្ម័គ្រ
មួយទល់នឹងមួយ មិនព្រួយកើតអេដស៍ និងជំងឺកាមរោគដ៏ទៃទៀត។
ប្រើស្រោមអនាម័យ
មនុស្សជាច្រើនយល់ថា ការប្រើស្រោមអនាម័យ រំខានដល់សេចក្តីសុខ និងភាពស្រើបស្រាល ហើយពេលខ្លះ គេមិនអាចសម្រេចបំណងទៀតផង ប៉ុន្តែ អ្នកត្រូវគិតថា វាអាចជួយ និងការពារជីវិតអ្នកបាន។ ស្រោមអនាម័យ អាចការពារការមានផ្ទៃពោះដោយមិនចង់បាន និងជំងឺកាមរោគ។
កាត់បន្ថយការញ៉ាំស្រា បារី និងថ្នាំដែលគេហាមឃាត់
របស់ខាងលើនេះ ច្រើនតែបង្កជាបញ្ហា ចំពោះសុខភាពផ្លូវភេទ ដូចជា បាត់បង់ចំណង់ លិង្គមិនឡើង ឆាប់ចេញទឹកកាម និងបញ្ហាសុខភាពផ្សេងៗទៀតជាច្រើនទៀត៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com