ពីនេះ ពីនោះ
តើ​ពាក្យ​«​អចិន្ត្រៃយ៍ »​មាន​អត្ថន័យ​ដូចម្ដេច​?
05, Oct 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​សម្ដេចព្រះសង្ឃរាជ ជួន ណាត បាន​ឲ្យ​និយមន័យ​ពាក្យ​ថា អចិន្ត្រៃយ៍​ដូចខាងក្រោម​៖



​ពាក្យ​«​អចិន្ត្រៃយ៍​» មាន​ថ្នាក់​ពាក្យ​(​គុ​) មានន័យថា ដែល​ពុំគួរ​គិត​, ដែល​ពុំ​អាច​គិត​ឃើញ​, ដែល​ហួសវិស័យ​គំនិត (​បើទុកជា​ខំប្រឹង​គិត​យ៉ាងណា​ក៏​ពុំ​អាច​ឃើញ​ដោយ​សព្វគ្រប់​បាន​)​។ ន​. ហេតុ​ឬ​ដំណើរ​ដែល​ពុំគួរ​គិត​។ ខ្មែរ​ប្រើពាក្យ​នេះ​សំដៅ​សេចក្ដី​ថា “​មិនចេះ​អស់​មិនចេះហើយ​ឬ​រក​ទី​ចប់​គ្មាន​” ក៏មាន​, ថា “​ជានិច្ច​”​ក៏មានៈ ដំណើរ​នេះ​ជា​អចិន្ត្រៃយ៍​, ទៅ​មកជា​អចិន្ត្រៃយ៍​។ ក្នុង​គម្ពីរ​ពុទ្ធសាសនា​ថា អចិន្ត្រៃយ៍​មាន​៤​យ៉ាង​គឺ វិស័យ​របស់​ព្រះ​សព្វញ្ញុពុទ្ធ​, វិស័យ​នៃ​ឈាន​, ផល​នៃ​កម្ម​, ការគិត​អំពើ​លោក ឬ​គំនិត​នៃ​សត្វលោក​(​ទាំង​៤​យ៉ាងនេះ​ជា​ដំណើរ​ហួសវិស័យ​គំនិត​)​។​

[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com