ពីនេះ ពីនោះ
ខុង ជឺ​៖ វិញ្ញូ​ជន​រិះគន់​ស្ថាបនា ​មនុស្ស​គម្រក់ ​ចេះតែ​គ្រលាស់​អណ្តាត
01, Sep 2020 , 3:26 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ដកស្រង់​ចេញពី​សៀវភៅ ខុង ជឺ ដែល​ប្រែ​សម្រួល​ដោយ​លោក គឹម ចាន់ណា និង​បោះពុម្ពផ្សាយ​ដោយ​គ្រឹះស្ថានបោះពុម្ពផ្សាយ Mind Books​។​

 
​យាន ហ៊ុយ សួរ ខុង ជឺ ថា​៖«​វាចា​មនុស្ស​គម្រក់​មាន​លក្ខណៈ​រួម​អ្វីខ្លះ​»?
 
​ខុង ជឺ ឆ្លើយថា​៖ «​វិញ្ញូ​ជន​និយាយស្តី​ស្របតាម​ការប្រព្រឹត្ត និង​ការងារ​ជាក់ស្តែង​របស់ខ្លួន ចំណែកឯ​មនុស្ស​គម្រក់ ចេះតែ​គ្រលាស់​អណ្តាត​មួយ​មុខ​ប៉ុណ្ណោះ​។ វិញ្ញូ​ជន​វិភាគ​រិះគន់​ក្នុងន័យ​ស្ថាបនា ផ្តល់​កម្លាំងចិត្ត​ចំពោះ​គ្នា​ទៅតាម​ភាពត្រឹមត្រូវ ពោរពេញ​ដោយ​បំណងល្អ​ដល់​គ្នា ចំណែក​មនុស្ស​គម្រក់ បែរជា​ណែនាំ​គ្នា​ទៅ​បង្ក​កម្ម​អកុសល​ដោយ​ក្នុង​ចិត្ត​គ្មាន​បំណងល្អ​បរិសុទ្ធ​ចំពោះ​គ្នា​អ្វី​ឡើយ​»៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com