ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
លោក កែវ រ៉េមី ៖ កីឡាបើហាត់មិនបង់ប្រាក់ មិនមានតម្លៃឡើយ
29, Jan 2016 ,
8:19 pm
រូបភាព
×
ដោយ:
លោក កែវ រ៉េមី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសកម្មភាពជនពិការនៃទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា «កីឡាបើហាត់មិនបង់ប្រាក់មិនមានតម្លៃ» ការថ្លែងបែបនេះនាមហាសន្និបាតរបស់សហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អែហ្វ (I.T.F) កម្ពុជា ដែលត្រូវបញ្ចប់អាណត្តិទី៤ (២០១១-២០១៥) ហើយបន្តអាណត្តិទី៥ (២០១៦-២០២០) នៅទីស្នាក់ការ NOCC កាលពីព្រឹកថ្ងៃទី២៩ ខែមករា។
លោក កែវ រ៉េមី ប្រធានកិត្តិយសសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អែហ្វ (I.T.F) កម្ពុជា បានមានប្រសាសន៍ថា ការហាត់កីឡាដោយគោរពវិន័យ វានឹងធ្វើឲ្យយើងងមានសេចក្តីថ្លៃថ្នូរ ហើយការហាត់ប្រសិនបើមិនមានការចំណាយប្រាក់ ដើម្បីហាត់នោះទេ វានឹងធ្វើឲ្យបាត់បង់នូវតម្លៃនៃគុណភាពរបស់កីឡា ប៉ុន្តែប្រសិនបើការហ្វឹកហាត់មានការចំណាយនូវថវិកាបង់ វានឹងធ្វើឲ្យកីឡាករកីឡាការិនីមានអារម្មណ៍ស្តាយ ខិតខំយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់របស់ខ្លួន។
លោក កែវ រ៉េមី បញ្ជាក់ថា៖«ការហាត់កីឡាប្រសិនបើមិនមានចំណាយប្រាក់សោះ ខ្ញុំគិតថាការហាត់នោះវាមិនមានតម្លៃនោះទេ តែបើយើងចំណាយលុយដើម្បីចូលរួមហាត់តាមកម្រិតណាក៏ដោយ យើងមានអារម្មណ៍ស្តាយ វាធ្វើឲ្យយើងខំហាត់បន្តទៀត»។
លោកប្រធានកិត្តិយសរួបនេះបានបន្តទៀតថា កីឡាតេក្វាន់ដូ អាយ ធី អែហ្វនេះ មិនមែនសម្រាប់តែក្មេងៗហាត់បុណ្ណោះទេ សូម្បីតែមនុស្សចាស់ប្រុសស្រីក៏អាចហាត់បានដែរ លើសពីនេះទៅទៀត វាអាចជួយឲ្យមានស្មារតីរឹងមាំល្អ មិនតក់ស្លុតនៅពេលជួបបញ្ហា និងសុខភាពល្អហើយអាចជួយឲ្យយើងជៀសផុតពីគ្រឿងញៀន និងអាចជួយសន្សំថវិកាថែមទៀតផង។
លោក កែវ រ៉េមី ត្រូវបានអង្គមហាសន្និបាតសហ័ន្ធកីឡាតេក្វាន់ដូ អាយ ធី អែហ្វ ដែលធ្វើនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីព្រឹកថ្ងៃទី២៩ ខែមករា បានតែងតាំងឲ្យធ្វើជាប្រធានកិត្តិយសប្រចាំសហព័ន្ធនេះ។ ហើយការតែងតាំងនេះដែរ លោក បានចាត់ទុកថា វាជាឱកាសមួយដ៏ល្អសម្រាប់លោក ដើម្បីរំលឹកឡើងវិញនូវក្បាច់គុណតេក្វាន់ដូ ដែលលោកបានហាត់នៅសហរដ្ឋអាមេរិក និងបានចោលអស់រយៈពេលជាង២០ឆ្នាំមកហើយ។
នៅក្នុងអង្គមហាសន្និបាតនេះដែរ លោក កែវ រ៉េមី បានលើកឡើងពីគោលបំណងសំខាន់ៗនៃមហាសន្និបាតនេះថា៖«ខ្ញុំសូមជំរាបជូនថា ការធ្វើមហាសន្និបាតនេះដែរក្នុងគោលបំណងសំខាន់ គឺចង់ពង្រឹង និងពង្រីកកីឡាតេក្វាន់ដូ អាយ ធី អែហ្វ យើងនឹង ឲ្យមានការរីកចម្រើន ហើយក្នុងទិសដៅឆ្ពោះទៅរកការចូលរួមប្រកួតកីឡាអូឡាំពិកទៅថ្ងៃអនាគត។ តាមពិតកីឡាតេក្វាន់ដូ អាយ ធី អែហ្វ នេះមានដើមកំណើតមកពីប្រទេសកូរ៉េខាងជើង»។
ទន្ទឹមនឹងនេះ លោក អ៊ុក រី ដែលជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អែហ្វ កម្ពុជាដែលទើបតែតែងតាំងថ្មីបានសន្យាថា នៅក្នុងអាណត្តិថ្មីនេះយើងនឹងបង្កើតមានព្រឹត្តិការណ៍ប្រកួតទាំងក្នុង និងក្រៅប្រទេសឲ្យបានដង។ ហើយសហព័ន្ធនឹងធ្វើការផ្សព្វផ្សាយពីកីឡា តេក្វាន់ដូ អាយ ធី អែហ្វ នេះមានភាពល្បីល្បាញ និងស្វែងរកវិធីធ្វើយ៉ាងណាទាក់ទាញយុវជនចូលរួមហ្វឹកហាត់ឲ្យកាន់តែច្រើន ជាពិសេសកីឡាករកីឡាការិនីវ័យក្មេង ដើម្បីបណ្តុះបណ្តាលជំនាញ និងទេពកោសល្យដល់ពួកគេ ក្នុងគោលបំណងឆ្ពោះទៅរកការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សហព័ន្ធដែលមាន ក្លិប សមាគម ដែលជាសមាជិកជាង២០ និងមានកីឡាករកីឡាការិនីជាង ៨០០នាក់ ព្រមទាំងមានអាជ្ញាកណ្តាល ២នាក់ និងគ្រូបង្វឹកអន្តរជាតិម្នាក់ នៅក្នុងអង្គមហាសន្និបាតសហព័ន្ធកីឡាតេក្វាន់ដូ អាយ ធី អែហ្វ កម្ពុជា កាលពីព្រឹកថ្ងៃទី២៩ ខែមករា នៅទីស្នាក់ការ NOCC ក៏មានការតែងតាំងសមាជិក និងសមាសភាពថ្មីផងដែរ ក្នុងនោះ លោក អ៊ុក រី ជាប្រធាន, លោក កែវ រ៉េមី ជាប្រធានកិត្តិយស, លោក អ៊ូ រតនា អនុប្រធាន, លោក ហ៊ឹម រីដា ជាអនុប្រធាន, លោក ខូវ ឆាយ ជាអនុប្រធាន, លោក ប៊ួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការ, លោក កៅ មករា ជាអគ្គលេខាធិការរង និងលោក ប៉ាល់ ជីវ័ន្ត ជាអគ្គហេរញ្ញឹក៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
តេក្វាន់ដូ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម