ព័ត៍មានសុខភាព
សុខភាព៖ នៅលើ​គ្រែ តើ​ស្ត្រី​តែងតែ​បារម្ភ​អំពី​អ្វីខ្លះ​?
01, Jul 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
 
 ​ស្ត្រី​ទាំងអស់ មិន​ថា​អាយុ ២១ ឬ ៦០​ឆ្នាំ​ទេ សុទ្ធតែ​បារម្ភ​អំពី​ការ​រួមភេទ​ទាំងអស់​។ ទោះបីជា​យ៉ាងណាក៏ដោយ ការព្រួយបារម្ភ​អំពី​ការរួម​ភេទ អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​របស់​អ្នក​បាន​។​

 
​មូលហេតុ​កំពូល​ដែល​ស្ត្រី​ភាគច្រើន​បារម្ភ​នោះ​គឺ​រាងកាយ​របស់​ពួកគេ​។ តើ​មាន​អ្វី​កើត​ឡើងទៅ​ប្រសិនបើ​គាត់​ស្អប់​រាងកាយ​របស់ខ្ញុំ​? ខ្ញុំ​ធាត់​ពេក គ្មាន​មធ្យោបាយ​អ្វីដែល​ខ្ញុំ​អាច​ដោះ​សម្លៀកបំពាក់​នៅ​ពីមុខ​គាត់​បានទេ​! ដើមទ្រូង​របស់ខ្ញុំ​សំប៉ែត​ណាស់ តើ​ខ្ញុំ​អាចធ្វើអោយ​វា​ប្រសើរឡើង​បាន​យ៉ាងដូច​ម្តេចទៅ​? ទាំងនេះ​គ្រាន់តែ​ជា​ឧទាហរណ៍​ខ្លះ​នៃ​អ្វីដែល​ស្ត្រី​កំពុងតែ​ព្រួយបារម្ភ នៅពេល​វា​ដល់ពេល​សម្រាប់​ពួកគេ​បង្កើត​ភាពស្និទ្ធស្នាល និង​រួមភេទ​។​
 
១- ខ្ញុំ​សង្ឃឹមថា ខ្ញុំ​មិនអាច​មាន​ផ្ទៃពោះ​បានទេ​
​ការ​មាន​ផ្ទៃពោះ​គឺជា​មូលហេតុ​ដ៏​ចំបង់​មួយ​ដែល​ស្ត្រី​ជាច្រើន​នាក់​ប្រហែលជា​មិន​ចង់​បណ្តោយ​ខ្លួន​រួមភេទ​ទេ​។ ទោះបីជា​យ៉ាងណាក៏ដោយ ប្រសិនបើ​អ្នកធ្វើការ​ប្រុងប្រយ័ត្ន​នូវ​អ្វីដែល​សំខាន់​ដូចជា ការប្រើ​ស្រោមអនាម័យ ឬ​ថ្នាំ​ពន្យា​កំណើត​នោះ អ្នកនឹង​មិនចាំបាច់​ព្រួយបារម្ភ​អំពី​ការ​មាន​ផ្ទៃពោះ​ដោយ​មិន​ប្រាថ្នា​ទៀត​ទេ​។ ប្រសិនបើ​អ្នក​ពិតជា​មិនបាន​ប្រើ​របស់​ការពារ​សោះ​វិញ អ្នក​ក៏​អាច​ប្រើ​ថ្នាំ​ពន្យា​កំណើត​បន្ទាន់​បានដែរ​។​
 
២- តើ​ស្ត្រី​ទាំងអស់​មាន​បញ្ហា​ពិបាក​ក្នុងការ​ឈានដល់​ចំនុចកំពូល​គ្រប់គ្នា ឬ​មានតែ​ខ្ញុំ​ម្នាក់ឯង​ទេ​?
​មាន​ស្ត្រី​ប្រហែលជា ២៥%​ភាគរយ​ប៉ុណ្ណោះ​ដែល​រួមភេទ​ទទួលបាន​នូវ​ចំនុចកំពូល ដូច្នេះ​អ្នក​ពិតជា​មិន​មែនមាន​បញ្ហា​តែម្នាក់ឯង​នោះទេ​។ ស្ត្រី​មាន​និន្នាការ​គិត​អំពី​អ្វីដែល​ខុស​ចំពោះ​ខ្លួនឯង​ប្រសិនបើ​ពួកគេ​មិនអាច​ទទួលបាន​ចំនុចកំពូល ហើយ​ការគិត​មិន​ត្រឹមត្រូវ​។ ប៉ុន្តែ​ដើម្បី​ជំនួយ​ដល់​ការធ្វើ​បែបនេះ ចូរ​ប្រាប់​ដៃគូរ​របស់​អ្នក​នូវ​ការពិត ហើយ​អ្នក​ទាំងពី​គួរតែ​ព្យាយាម​ស្វែងរក​អ្វីដែល​ធ្វើអោយ​អ្នកមាន​ការ​ស្រើបស្រាល​បំផុត​។​
 
៣- ខ្ញុំ​បារម្ភ​ថា ការរួម​ភេទ​ដោយ​ដៃ (Masturbation) ប្រហែលជា​រឿង​មិន​ត្រឹមត្រូវ​ទេ​
​និយាយ​បែបនេះ​គឺ​មិន​ត្រឹមត្រូវ​ទេ​! ការរួម​ភេទ​ដោយ​ដៃ​មិនមែនជា​រឿង​ខុស ឬ​ប៉ះពាល់​ដល់​សុខភាព​បុរស និង​ស្ត្រី​ទេ​។ តាម​ការពិត ប្រសិនបើ​អ្នក​មិន​ទទួលបាន​នូវ​ចំនុចកំពូល​តាមរយៈ​ការ​រួមភេទ​ធម្មតាៗ​ទេ ការរួម​ភេទ​ដោយ​ដៃ​អាចជួយ​អោយ​អ្នក​យល់ដឹង​អំពី​រា​ង្គ​កាយ​របស់​អ្នក​បាន និង​ដឹង​អំពី​អ្វីដែល​នឹងធ្វើ​អោយ​អ្នក​ដល់​ចំនុចកំពូល​បាន​។​
 
៤- មិនទាន់​ត្រៀមខ្លួន​ដើម្បី​រួមភេទ​ទេ ប៉ុន្តែ​គាត់​ត្រៀម​រួចទៅហើយ​!
​អារម្មណ៍​នៃ​ការមិន​ប្រាកដ​អំពី​ការ​រួមភេទ​គឺ​ពិតជា​រឿង​មួយ​ធម្មតា​ទេ​។ ស្ត្រី​ជាច្រើន​មានការ​សង្ស័យ​ច្រើនណាស់ ប៉ុន្តែ​អារម្មណ៍​ដែលថា ពួកគេ​គួរតែ​បណ្តោយ​ខ្លួន​សិន និង​រួមភេទ​ដើម្បី​ការសប្បាយ​របស់​ដៃគូរ​។ ប៉ុន្តែ​ជំនួស​ពី​ការធ្វើ​ដូច្នេះ​វិញ អ្នក​គួរតែ​ប្រាប់​ដៃគូរ​របស់​អ្នក​ថា ពេលវេលា​គឺ​មិន​សក្តិសម​សម្រាប់​អ្នក​ទេ​។ ប្រសិនបើ​គាត់​ពិតជា​យកចិត្តទុកដាក់​អំពី​អ្នក​មែន គាត់​នឹង​រងចាំ​រហូតដល់​អ្នក​ត្រៀមខ្លួន​រួច​។​

៥- ខ្ញុំ​បារម្ភ​ថា​គាត់​នឹង​បដិសេធន៍​មិន​ប្រើ​ស្រោមអនាម័យ​
​ស្ត្រី​មួយចំនួន​មាន​និន្នាការ​មួយ​ក្នុងការ​សង្កត់ធ្ងន់​ទៅលើ​ការប្រើ​ថ្នាំ​ពន្យា​កំណើត ដែល​វា​ជា​ហេតុផល​មួយ​ធ្វើអោយ​ពួកគេ​យល់ថា ដៃគូរ​របស់​ពួកគេ​នោះ​ប្រើ​ស្រោមអនាម័យ​។ ទោះបីជា​យ៉ាងណាក៏ដោយ ប្រសិនបើ​អ្នក​មិន​ប្រាកដថា ដៃគូរ​របស់​អ្នកនឹង​យល់ព្រម ឬ​ប្រសិនបើ​គាត់​មិន​ចង់​ប្រើ​ស្រោមអនាម័យ​ទេ អ្នក​គួរតែមាន​ការទទួលខុសត្រូវ​នៃ​ការការពារ​ខ្លួនឯង​វិញ​។​
 
៦- ហេតុអ្វី​បានជា​គាត់​មិនអោយ​ខ្ញុំ​បិទ​ភ្លើង​?
​សម្រាប់​ស្ត្រី ការចង់បាន​នូវ​ការបិទ​ភ្លើង​ខណៈពេលដែល​ការ​រួមភេទ​ធ្វើអោយ​ពុំមាន​សន្តិសុខ​ចំពោះ​រា​ង្គ​កាយ​របស់​ពួកគេ​។ ប៉ុន្តែ​ដូច​អ្វីដែល​ខ្ញុំ​បញ្ជាក់​ពីមុន​ដែរនោះ អ្នកនឹង​តែងតែ​ស្វែងរក​អ្វីដែល​មិន​ត្រឹមត្រូវ​ជាមួយ​រា​ង្គ​កាយ​របស់​អ្នក ហើយ​វា​នឹងមិន​ធ្វើអោយ​អ្នកមាន​អា​ម្មណ៍​ល្អ​ឡើយ​។ ជំនួស​មកវិញ ប្រសិនបើ​អ្នកមាន​ផាសុខភាព​ចំពោះ​ស្បែក​របស់​អ្នក ដៃគូរ​របស់​អ្នក​នឹងមាន​ផាសុខភាព​ដែរ​។  ការដែល​បិទ​ភ្លើង ឬ​បើកភ្លើង​វា​មិនមាន​ជា​បញ្ហា​ចោទ​នោះទេ​!

៧- ខ្ញុំ​គិតថា ការ​រួមភេទ​ពិតជា​រឿង​អស្ចារ្យ​!
​នេះ​មានន័យថា វា​ប្រហែលជា​មិន​កើតឡើង​សម្រាប់​អ្នក​នោះទេ​។ ការ​រួមភេទ​មិនមែន​សុទ្ធ​ជាការ​សូក​បញ្ចូល​លិង្គ​ទើប​ហើយ​រួមភេទ​បានទេ ប៉ុន្តែ ការប្រើ​អណ្តាត​លឹ​ត កា​របរ​បោស​អង្អែល ការ​ថើប និង​ការ​ថ្នាក់ថ្នម សុទ្ធតែជា​ផ្នែក​មួយ​របស់​វា​ទាំងអស់​។ ការដែល​ប្រាកដថា ដៃគូរ​របស់​អ្នកចូលរួម​ក្នុងការ​បរ​បោស​អង្អែល​ក្នុងពេល​រួមភេទ​បាន នោះ​អ្នក​អាចនឹងទទួល​បាន​នូវ​បទពិសោធន៍​នៃ​ការរួម​ភេទ​ដ៏​អស្ចារ្យ​មួយ​ហើយ​។ ការរួម​ភេទ​តាម​មាត់ ក៏​ជា​ជម្រើស​មួយ​ផ្សេងទៀត​សម្រាប់​ពេលវេលា​ដ៏​ល្អ​មួយ​នៅលើ​គ្រែ​ដែរ​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com