ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព៖ គ្រាន់តែ​មិន​ញ៉ាំ​អាហារ​ពេលព្រឹក​មាន​បញ្ហា​ដល់​ថ្នាក់​ហ្នឹង​ផង​?
05, Apr 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​មាន​ហេតុផល​ច្រើនណាស់​ដែល​មនុស្ស​យើង​មិន​ព្រម​ញ៉ាំ​អាហារ​ពេលព្រឹក​។ អ្នកខ្លះ​ជឿថា ការ​ញ៉ាំ​អាហារ​ពេលព្រឹក​នឹង​បន្ថែម​កាឡូរី​កាន់តែច្រើន​ដល់​រាងកាយ​នៅពេល​ព្រឹក ដែលជា​ហេតុនាំឱ្យ​ឡើង​ទម្ងន់ ចំណែក​ខ្លះទៀត​ខ្ជិល​តែម្តង​។ ខាងក្រោម​នេះ​គឺជា​ផលវិបាក ក៏​ដូច​ផល​អវិជ្ជមាន​មួយចំនួន​បើសិនជា​អ្នក​មិន​ព្រម​ញ៉ាំ​អាហារ​ពេលព្រឹក​។​

 
​ប៉ះពាល់​ដល់​សុខភាព​បេះដូង​
​បុរស​ដែល​មិន​ញ៉ាំ​អាហារ​ពេលព្រឹក​ទៀងទាត់​នឹង​ប្រឈម​ជំងឺ​គាំងបេះដូង​រហូតដល់ ២៧​ភាគយ ដែល​ច្រើនជាង​បុ​រដែ​ល​ញ៉ាំ​អាហារ​ពេលព្រឹក​រាល់ថ្ងៃ​ទៅទៀត​។ ការ​ញ៉ាំ​អាហារ​ពេលព្រឹក​មិនមែន​មានន័យថា អ្នកនឹង​កើត​ជំងឺ​គាំងបេះដូង​ឡើយ​។ យក​ល្អ​គួរតែ​ធ្វើយ៉ាងណា​បង្ការ​វា​ឱ្យបាន​ទៅតាម​រយៈ​ការ​ញ៉ាំ​អាហារ​ពេលព្រឹក​។ 
 
​ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២
​ស្ត្រី​ដែល​មិន​ញ៉ាំ​អាហារ​ពេលព្រឹក​នឹង​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ច្រើនជាង​ស្ត្រី​ដែល​ញ៉ាំ​រហូត​ទៅដល់ ៥៤​ភាគរយ​ឯណោះ​។ ការ​ញ៉ាំ​អាហារ​ពេលព្រឹក​នឹង​ជួយ​ពង្រឹង​ដល់​ការរំលាយ​អាហារ និង​ជួយ​ឱ្យ​ជាតិ​ស្ករ​បំ​លែង​ទៅជា​ថាមពល​បានល្អ​។ បើសិនជា​មិន​ញ៉ាំ ការរំលាយ​អាហារ​នឹង​យឺត និង​បន្ថយ​ពេលវេលា​បំ​លែង​ថាមពល​។ 
 
​ឡើង​ទម្ងន់​
​យោងទៅតាម​ការសិក្សា​ថ្មី​បានឱ្យដឹងថា ការ​តម​អាហារ​ពេលព្រឹក​នឹងធ្វើ​ឱ្យ​ឡើង​ទម្ងន់​ទោះបីជា​ហាត់ប្រាណ​បាន​ទៀងទាត់ និង​ញ៉ាំ​អាហារ​មាន​តុល្យភាព​ក៏ដោយ​។ ការ​តម​អាហារ​ពេលព្រឹក​នឹង​បន្ថយល្បឿន​នៃ​ការរំលាយ​អាហារ ឃ្លាន​អាហារ​មាន​ជាតិ​ខ្លាញ់ និង​ផ្អែម​កាន់តែច្រើន និង​អស់កម្លាំង​។ ដូច្នេះ​អញ​នក​នឹង​ឃ្លាន​ញ៉ាំ​របស់​មិន​គិត​កាន់តែខ្លាំង​ដែលជា​ហេតុនាំឱ្យ​ឡើង​ទម្ងន់​។ 
 
​មាន​ផល​អវិជ្ជមាន​ដល់​អារម្មណ៍ និង​ថាមពល​
​តាម​លទ្ធផល​នៃ​ការសិក្សា​កាលពី​ឆ្នាំ ១៩៩៩​បានឱ្យដឹងថា អ្នក​ដែល​មិន​ញ៉ាំ​អាហារ​ពេលព្រឹក​ឃើញថា​មានការ​ថយចុះ​ជំនាញ​នៃ​ការចងចាំ និង​អស់កម្លាំង​ខ្លាំង​។ ប៉ុន្តែ​អ្នក​ដែល​ញ៉ាំ​អាហារ​ពេលព្រឹក ហើយ​ញ៉ាំ​កាហ្វេ​ទៀត​នោះ​គឺ​គ្មាន​ការប្រែប្រួល​អ្វី​ទៅលើ​ការចងចាំ និង​ថាមពល​របស់​ពួកគេ​ឡើយ​។ 
 
​ប្រឈម​នឹង​មហារីក​
​ការ​តម​អាហារ​ពេលព្រឹក​នឹង​បណ្តាលឱ្យ​ឃ្លាន​អាហារ​មាន​កាឡូរី​ខ្ពស់ អាហារ​ផ្អែម និង​ខ្លាញ់ ដែលជា​ហេតុនាំឱ្យ​ធាត់​ជ្រុល​។ ការ​ធាត់​ជ្រុល និង​ឡើង​ទម្ងន់​ខ្លាំង​បែបនេះ​នឹង​ប្រឈម​កាន់តែខ្លាំង​នឹង​មហារីក​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com