អន្តរជាតិ
អាងទឹក «​ស្រា​បៀរ​» នៅ​អូទ្រីស​
29, Feb 2016 , 11:19 am        
រូបភាព
ដោយ: ធីតា
 
 
​តើ​អ្នក​ធ្លាប់មាន​ក្តី​សុបិន​ងូត​ក្នុង​អាង​ស្រា​បៀរ​ដែរឬទេ​? ក្រុមហ៊ុនស្រា​បៀរ Starkenberger បាន​បង្កើត​គម្រោង​នេះ​ឲ្យ​លេចចេញ​ជា​រូបរាង​នៅក្នុង​ប្រទេស​អូទ្រីស អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​



​ស្រា​បៀរ​ជាច្រើន​ពាន់​លីត្រ​ត្រូវបាន​ចាក់​ចូលទៅក្នុង​អាង​។ ភ្នាក់ងារ​ក្រុមហ៊ុន Starkenberger បាន​អះអាងថា ការចូល​ងូត​នៅក្នុង​អាង​នេះ អាច​ព្យាបាល​នូវ​ជំងឺ​ជាច្រើន ជាពិសេស​វា​សំបូរ​ទៅដោយ​វីតាមីន និង​កាល់ស្យូម​។​
 
​ជាមួយគ្នានេះ ក្រុមហ៊ុន​បានផ្តល់​ដំបូន្មាន​ថា ភ្ញៀវ​ទាំងអស់​មិនគួរ​ងូតទឹក​ជម្រះ​ខ្លួន​ភ្លាមៗ​នោះឡើយ ក្រោយ​ចេញពី​អាង​ស្រា​បៀរ ដោយ​ត្រូវ​រង់ចាំ​ឲ្យ​ជាតិ​ស្រា​បៀរ​ជ្រាបចូល​ស្បែ​កសិន​។ បើតាម​ការផ្សាយ​របស់ Virgin Radio នេះ​ជា​វិធីសាស្ត្រ​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​មួយ​នៅ​អូទ្រីស​។​
 
​តម្លៃ​ក្នុងការ​ត្រាំ​ខ្លួន​ក្នុង​ស្រា​បៀរ​នោះ គឺមាន​ចំនួន​២៥០​អឺរ៉ូ (​ជិត​២៧៥​ដុល្លារ​អាមេរិក​) ក្នុង​រយៈពេល​២​ម៉ោង​។ ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​អ្នកជំនាញ ហាក់ដូចជា​មិន​ការយល់ស្រប​ទៅតាម​ការ​អះអាង​របស់​ក្រុមហ៊ុន ទាក់ទង​នឹង​អត្ថប្រយោជន៍​នៃ​ការ​ត្រាំ​ខ្លួន​ក្នុង​អាង​ស្រា​បៀរ​នោះឡើយ ប៉ុន្តែ​បើ​ចង់បាន​អារម្មណ៍​ប្លែក សូម​អញ្ជើញ​ទៅកាន់​ប្រទេស​អូទ្រីស​៕
 
 
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com