អន្តរជាតិ
កើត​នៅ​ឆ្នាំ​១៩២០ តែ​ទើប​ប្រារព្ធ​ខួបកំណើត​បាន​២៤​ដង​ប៉ុណ្ណោះ​
01, Mar 2016 , 10:31 am        
រូបភាព
ដោយ: ធីតា
 
 ​នៅ​តំបន់ Saint-Calais ប្រទេស​បារាំង លោកយាយ Emile Mercier ប្រារព្ធ​ខួបកំណើត​អាយុ​៩៦​ឆ្នាំ​របស់ខ្លួន ប៉ុន្តែ​នេះ​ទើបតែ​ជាការ​រៀបចំ​ពិធី​លើក​ទី​២៤​ប៉ុណ្ណោះ​របស់គាត់ ដោយសារតែ​គាត់​កើត​នៅ​ថ្ងៃទី​២៩ ខែកុម្ភៈ ហើយ​ត្រូវ​រង់ចាំ​រៀងរាល់​៤​ឆ្នាំ​ម្តង​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត Le Maine Libre​។​

 
​នៅក្នុង​ជីវិត​របស់ខ្លួន លោកយាយ Emile Mercier បាន​ឆ្លងកាត់​របប​ប្រធានាធិបតី​នៃ​សាធារណៈរដ្ឋ​បារាំង​រហូតដល់​ទៅ​១៤​នាក់ ប៉ុន្តែ​គាត់​ប្រារព្ធ​ខួបកំណើត​បានតែ​២៤​លើក​ប៉ុណ្ណោះ​។ គាត់​បាន​និយាយ​ទាំង​សំណើច​ថា​៖ «​ខ្ញុំ​ទើបតែ​អាយុ​២៤​ឆ្នាំ​ប៉ុណ្ណោះ​»​។ 
 
​ស្ត្រី​ចំណាស់​រូបនេះ​បាន​រៀបការ​ជាមួយ​លោកតា Jeanne ដែលមាន​វ័យក្មេង​ជាង​ខ្លួន អស់​រយៈពេល​៧១​ឆ្នាំ​មកហើយ​។ «​មនុស្ស​ទាំងអស់​ក្នុង​គ្រួសារ បងប្អូន មិត្តភក្តិ​នៅ​តំបន់ Saint-Calais តែងតែ​នាំគ្នា​ចូលរួម​ក្នុង​ពិធី​ខួបកំណើត​របស់ Emile រៀងរាល់​៤​ឆ្នាំ​ម្តង​។ មនុស្ស​ទាំងអស់​សុទ្ធតែ​ដឹងថា គាត់​បានកើត​នៅ​ថ្ងៃទី​២៩ ខែកុម្ភៈ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​កូនស្រី​ឈ្មោះ Nicole៕
 

Tag:
 ប្លែក​
  ២៩​កុម្ភៈ
© រក្សាសិទ្ធិដោយ thmeythmey.com