អន្តរជាតិ
NASA នឹងផ្តល់ប្រាក់១៨០០០ដុល្លារសម្រាប់អ្នកដែលស្ម័គ្រចិត្តគេងលើគ្រែ១០សប្តាហ៍
×
ទីភ្នាក់ងារអវកាសណាសានៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក នឹងផ្តល់ប្រាក់លើកទឹកចិត្តចំនួន១៨០០០ដុល្លារអាមេរិក សម្រាប់អ្នកដែលស្ម័គ្រគេសណ្តូកជើងលើគ្រែរយៈពេល១០សប្តាហ៍។ នេះបើតាមការផ្សាយរបស់ Ouest France ដោយភ្ជាប់ជាមួយនឹងការប្រកាសតាម Youtube។
នេះហាក់ដូចជាវិធីសាស្ត្រនៃការជ្រើសរើសបុគ្គលិកថ្មីរបស់ទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក NASA ពីព្រោះថា ដំណើរកម្សាន្តដ៏វែងឆ្ងាយនៅលើអវកាស ត្រូវការមនុស្សដែលមានលក្ខខណ្ឌខ្ពស់ ជាពិសេសរាំងមាំផ្នែកស្មារតី កម្លាំង និងមិនងាយធ្លាក់ខ្លួនឈឺ ដូចជាឈឺក្បាល ឬហើមច្រមុះជាដើម។
ដើម្បីទទួលបានប្រាក់១៨០០០ដុល្លារអាមេរិកពីណាសានេះ មិនមែនជារឿងងាយស្រួលនោះឡើយ ពីព្រោះអ្នកស្ម័គ្រចិត្តក៏ត្រូវគោរពលក្ខខណ្ឌដ៏តឹងរ៉ឹងមួយចំនួនផងដែរ ដូចជាដាក់ជើងនៅលើលំហរ២៤ម៉ោងលើ២៤ម៉ោង និងហាមស្ងាបជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ NASA បានគូសបញ្ជាក់ថា អ្នកស្ម័គ្រចិត្តអាចមើលទូរទស្សន៍ លេងអ៊ីនធ័រណិត និងទទួលការសួរសុខទុក្ខមួយចំនួនផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com