ជាតិ
សម្ដេច ហ៊ុន សែន ចង់​ជប់លៀង​ឲ្យ​កីឡាករ​ទាំងអស់​នៅ​កោះ​ពេជ្រ​មុន​ចូលឆ្នាំ​ខ្មែរ​
08, Mar 2016 , 4:41 pm        
រូបភាព
ដោយ: ថ្មីៗ
​ពិធី​ប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត របស់​រាជរដ្ឋាភិបាល ជូន​ដល់​ជ័យលាភី​នៃ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​៨ នៅ​ប្រទេស​សឹង្ហ​បុរី និង​ក្រុមកីឡា​បាល់ទាត់ Cambodian all stars សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោក​ចង់​រៀបចំ​កម្ម​វី​ធី​ជួបជុំ​ធំ​មួយ ជាមួយ​កីឡាករ​គ្រប់​វិស័យ​ទាំងអស់ នៅមុន​ពិធីបុណ្យ​ចូលឆ្នាំ​មកដល់​នេះ​។​



​ប្រមុខ​រដ្ឋាភិបាល​ថា លោក​នឹង​រៀបចំ​ប៉ាវ​បាយ កីឡាករ​ទាំងអស់ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដោយ​ឲ្យ​រដ្ឋមន្ត្រី​ខាង​ក្រសួង​អប់រំ និង​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជា​អ្នកចាត់ចែង​រៀបចំ​កម្ម​វី​ធី​បាយ​ជុំ​កីឡាករ​នេះ​។ បើតាម​សម្ដេច ហ៊ុន សែន កម្មវិធី​ជួបជុំ​កីឡាករ កីឡា​ការ​នី នឹង​អាច​រៀបចំ​នៅ​ថ្ងៃទី​៤ មេសា ខាងមុខនេះ ដោយ​មានការ​រាំលេង​កម្សាន្ត បទ​ប្រពៃណី​ផងដែរ​។​

​សម្ដេច ហ៊ុន សែន ក៏បាន​ប្រកាស​ដែរ​ថា នៅ​ឆ្នាំ​២០២៣ ខាង​មុននេះ ចៅ​របស់​សម្ដេច ក៏​អាចមាន​វត្តមាន​ជា​កីឡាករ​បាល់ទាត់​ផងដែរ ខណៈដែល​ចៅ​សម្ដេច កំពុង​ហ្វឹកហាត់​បាល់​ជាមួយ​កីឡាករ ចាន់ វឌ្ឍនាការ ជាដើម​៕


© រក្សាសិទ្ធិដោយ thmeythmey.com