ពីនេះ ពីនោះ
តើ​ពាក្យ «​អោប​, ឱប » មួយណា​ត្រឹមត្រូវ​?
11, Mar 2016 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន តែងតែ​សរសេរ​ពាក្យ​នេះ​ដោយ​មិន​ចាប់អារម្មណ៍​ឬ​មិនដឹងថា​មួយណា​ខុស​ឬ​ត្រូវ​ឡើយ​។ តាមពិត​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ត្រឹមត្រូវ គឺ​សរសេរ​ជា «​ឱប​» ជា​កិរិយាសព្ទ មានន័យថា យកដៃ​ទាំងពីរ​ព័ទ្ធ​រូប​ចូល​ដិតដល់​ទ្រូង​, ដេក​គង​ដៃ​ម្ខាង​ទៅលើ​អ្វីៗ ទាញ​រឹត​ចូល​ដិតដល់​ទ្រូង​។ ឧទាហរណ៍ ឈរ​ឱប​សសរ​, ដេក​ឱប​បង្វេច​, ឱបក្បាល់ជង្គង់​, ឱបក្រសោប​, ឱប​គំរង​, ឱបដៃ​, ឱបដៃឱបជើង​, ឱបរឹត​, ឱបអរ​, ឱបអរសាទរ ជាដើម​។



[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com