ពីនេះ ពីនោះ
រឿងទាំង៤ដែលធ្វើឲ្យអ្នកក្រ
×
មានមនុស្សភាគច្រើនសុទ្ធតែចង់ដឹងពីល្បិចក្នុងការក្លាយជាអ្នកមាន ប៉ុន្តែតើអ្នកដឹងទេថាអ្នកមានមិនធ្វើអ្វីខ្លះ? ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរឿងមួយចំនួនដែលអ្នកមានមិនធ្វើ។
មិនចាយលុយផ្តេសផ្តាស
អ្នកដែលមានលុយពិតប្រាកដ គេមិនងាយចាយលុយលើរបស់ឥតប្រយោជន៍នោះទេ ដោយគេមិនតែងតែប្តូរឡាន មិនចូលហាងធំៗបរិភោគអាហារញឹកញាប់ មិនទិញរបស់ផ្សេងៗដែលគ្មានប្រយោជន៍នោះទេ ព្រោះលុយដែលគេខិតខំរកបានគឺពិបាកខ្លាំងណាស់ ដូចនេះគេសន្សំទុកបានល្អបំផុត ហើយគេក៏មិនងាយមានចរឹតអួតអ្នកដទៃថាគេជាអ្នកមានដែរ។
មិនខ្ជះខ្ជាយពេលវេលា
មនុស្សគ្រប់រូបសុទ្ធតែធ្លាប់ជួបប្រទះនឹងភាពបរាជ័យ អ្នកមានក៏ដូច្នោះដែរ គេសុទ្ធតែធ្លាប់ជួបដូចគ្នា ប៉ុន្តែនៅពេលដែលគេជួបប្រទះ គេមានសេចក្តីក្លាហានប្រឈមមុខ ហើយដើរទៅមុខទៀត ដោយមិនអង្គុយរអ៊ូរទាំ ហើយមិនហ៊ានក្រោកឈរឡើងនោះទេ គេនឹងក្តោកក្តាប់ពេលវេលាគ្រប់វិនាទី ដូចនេះអ្នកគួរតែរៀនតាមគេដើម្បីអាចក្លាយជាអ្នកមាន ដោយមិនត្រូវខ្លាចភាពបរាជ័យ ហើយមិនធ្វើអ្វីទេ ព្រោះគ្មានលុយធ្លាក់ពីលើមេឃនោះទេ។
មិនចំណាយប្រាក់លើល្បែង
ដើម្បីក្លាយជាអ្នកមាន គេមិនចំណាយលុយលើល្បែងដើម្បីឈ្នះនោះទេ គេគឺចំណាយលុយលើការបណ្តាក់ទុនដែលត្រឹមត្រូវ ព្រោះការលេងល្បែងគឺនាំអ្នកឲ្យវិនាសតែមួយគត់ ហើយមិនអាចក្លាយជាអ្នកមានឡើយ។
មិនពឹងផ្អែកតែទៅលើពេលវេលា
អ្នកមិនត្រូវគិតថាអ្នកចំណាយពេលវេលា និងកម្លាំងលើការងារនេះច្រើន នោះអ្នកជិតទទួលបានជោគជ័យនោះទេ ប៉ុន្តែអ្នកត្រូវតែធ្វើវាឲ្យមានប្រសិទ្ធភាពទើបអ្នកអាចទទួលបានជោគជ័យបាន ដូចនេះមិនត្រូវធ្វើរឿងអ្វីមួយដោយប្រញាប់នោះទេ អ្នកអាចធ្វើវាឲ្យបានល្អ នោះទើបការងារអ្នកទទួលបានជោគជ័យ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com