ពីនេះ ពីនោះ
តើ​ពាក្យ «​ជំរំ​, ជំរុំ​, ជ​ម្រំ​, ជ​ម្រុំ​» មួយណា​ទើប​ត្រឹមត្រូវ​?
12, Mar 2016 , 12:04 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ស្ទើរ​គ្រប់គ្នា ច្រើនតែ​សរសេរ​ពាក្យ​ទាំងនេះ​ដោយ​មិនដឹងថា​ពាក្យ​មួយណា​ត្រឹមត្រូវ​នោះទេ​។ ភាគច្រើន គឺ​នាំគ្នា​សរសេរ​ពាក្យ​នេះ​មាន​បុក​ជើង «​ជំរុំ​» និង​ខ្លះទៀត​សរសេរ​ជា​ជើង​តម្រួត «​ជ​ម្រុំ​» ដែលជា​ពាក្យ​ខុស​ទៅវិញ​។


 
​តាមពិត នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «​ជំរំ​» គឺ​ពុំមាន​បុក​ជើង ឬ​សរសេរ​ជា​ជើង​តម្រួត​ឡើយ​។ ពាក្យ​នេះ​ជា​នាម មានន័យថា ទី​សម្រាប់​ជ្រក​អាស្រ័យ​បណ្តោះអាសន្ន ធើ្វ​ដោយ​មែកឈើ ស្លឹកឈើ ឬ​ចំបើង​៕ 
 
[​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]
 

© រក្សាសិទ្ធិដោយ thmeythmey.com