ពីនេះ ពីនោះ
វិធី​បង្កើន​ទំនាក់ទំនង​គ្រួសារ​ឲ្យ​កាន់​តែមាន​ភាពជិតស្និទ្ធ​
12, Mar 2016 , 12:39 pm        
រូបភាព
ដោយ: ថ្មីៗ
 
​វា​ទាមទារ​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង​ការប្តេជ្ញាចិត្ត​និង​ការគោរព ដើម្បី​បង្កើត​និង​ថែរក្សា​គ្រួសារ​មួយ​ឲ្យ​ចុះសម្រុង​គ្នា​និង​មាន​ភាព រីករាយ​។ វា​តែងតែមាន​ពេលណា​មួយ​ដែល​សមា​ជិ​គ្រួសារ​មាន​ភាពមិន​ចុះសម្រុង​នឹង​គ្នា ប៉ុន្តែ​អ្នក​ត្រូវតែ​ចេះ​អធ្យាស្រ័យ​ឲ្យ​គ្នា្ទ​ទៅវិញទៅមក​ហើយ​ស្វែងរក ដំណោះស្រាយ​លើ​បញ្ហា​ជាជាង​ការដើរ​ចេញ​មិន​ដោះស្រាយ​បញ្ហា​នោះ​។ វា​ក៏​ជា​រឿង​សំខាន់​មួយ​ដែរ​ដែល​អ្នក​ត្រូវ​ចេះ​គោរព​ព្រំដែន​របស់​គ្នា ទៅវិញទៅមក​ព្រោះ​វា​គឺជា​ចំណុច​សំខាន់​នៃ​ការរស់នៅ​ឲ្យ​ចុះសម្រុង​គ្នា​។​

 
១. ចូរ​ធ្វើការ​ទំនាក់ទំនង​ដោយ​បើកចំហរ​
​ឧទាហរណ៍ ប្រសិនបើ​អ្នក​ព្រួយ​បារ​ម្មណ៍​ពី​បញ្ហា​ដែល​កូនប្រុស​របស់​អ្នកធ្វើ​ឲ្យ មនុស្ស​ស្រី​ម្នាក់​យល់​ច្រ​លំ​ថា​គេ​ចង់​មាន​ទំនាក់ទំនង​ស្នេហា​យូរអង្វែង មួយ ដែល​តាម​ការពិត​គេ​គ្រាន់តែ​ចាប់អារម្មណ៍​នារី​ម្នាក់​នោះ​ធម្មតា ចូរ​អ្នក​និយាយ​ជាមួយ​កូនប្រុស​ពី​សារសំខាន់​នៃ​ភាពស្មោះត្រង់​នៅពេលដែល ណាត់ជួប​ជាមួយ​មិត្តស្រី​ម្នាក់​នោះ ដោយ​ពន្យល់​ប្រាប់​កូនប្រុស​របស់​អ្នក​ថា​ភាពមិនស្មោះត្រង់​នៃ​ទំនាក់ទំនង នេះ​នឹង​ប៉ះពាល់​ដល់​អត្តចរិត​ទូទៅ​របស់គេ​។​
 
២. ចូរ​បង្ហាញ​ភាព​ពេញចិត្ត​របស់​អ្នក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើបាន​
​ប្រសិនបើ​អ្នក​ពេញចិត្ត​នឹង ស្វាមី​របស់​អ្នក​ដែល​ចូលរួម​រាល់​កម្មវិធី​សាលា​របស់​កូនៗ​របស់​អ្នក មិន​ថា​ទោះបីជា​ថ្ងៃ​ដែល​គាត់​ហត់នឿយ​ខ្លាំង​ពី​កន្លែងធ្វើការ​ក៏ដោយ ដូច្នេះ​អ្នក​គួរតែ​បង្ហាញ​ភាព​ពេញចិត្ត​នោះ​ឲ្យ​គាត់​ដឹង​។ ដូចគ្នា​ដែរ​ប្រសិនបើ​អ្នក​ស្ងើចសរសើរ​ចំពោះ​ពិន្ទុ​គណិតវិទ្យា​របស់ កូនស្រី​អ្នក​អ្នក​គួរ​និយាយ​ឲ្យ​គេ​ដឹង​។ ការធ្វើ​បែបនេះ​មាន​សារសំខាន់​ណាស់​ក្នុងការ​ធ្វើ​ឲ្យ​គ្រួសារ​មួយ​មាន​ភាព រីករាយ​។​
 
៣. ចូរ​ផ្តល់​ពេលវេលា​ផ្ទាល់ខ្លួន​ឲ្យ​គ្នា​ទៅវិញទៅមក​
​អ្នក​ប្រហែលជា​ចូលចិត្ត​ការនិយាយ គ្នា​យូរៗ​ជាមួយនឹង​កូនប្រុស​ស្រី​របស់​អ្នក​ប៉ុន្តែ​អ្នក​គួរ​គោរព​ភាព ឯកជន​របស់​ពួកគេ​ខ្លះ ដូចជា​អ្នក​អាច​ចាក​ចេញពី​បន្ទប់​របស់គេ​នៅពេលដែល​ពួកគេ​និយាយ​ទូរស័ព្ទ ជាមួយ​មិត្តភក្តិ​។​
 
៤. ចូរ​ចំណាយពេល​ដ៏​មានន័យ​ជាមួយគ្នា​
​ប្រសិនបើ​កូន​របស់​អ្នក​ចាកចេញ ពី​ផ្ទះ​ដោយសារ​គេ​ត្រូវ​ទៅ​រៀន​នៅ​សាលា​ដែល​ឆ្ងាយ​ពី​ផ្ទះ ចូរ​រៀបចំ​ពេលវេលា​ដើម្បី​ជួប​ជាមួយ​ពួកគេ​។ អ្នក​អាច​ទៅ​ញ៉ាំ​អាហារ​ជាមួយគ្នា​នៅ​ជិត​សាលា​កូន​របស់​អ្នក​ឬ​ធ្វើ​អ្វី ផ្សេងៗ​ទៀត​ដែល​មានន័យ​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com