ពីនេះ ពីនោះ
តើ​ពាក្យ​«​ភារធារី​»​មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​វិទ្យាសាស្ត្រ​នយោបាយ​?
14, Mar 2016 , 7:35 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​បច្ចេក​សព្ទ​របស់​វិទ្យាសាស្ត្រ​នយោបាយ និង​ការទូត ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ​ពាក្យ «​ភារធារី​» ដូចខាងក្រោម​៖


 
​ពាក្យ​ថា «​ភារធារី​» មានន័យថា ទី​១.​ជា​ប្រមុខ​បេសកកម្ម​ការទូត​ថ្នាក់​ទី​៣ នៅ​ជា​អចិ​ន្ទ្រៃ​យ៍​អម​ក្រសួងការបរទេស​។ ទី​២.​ជា​សមាជិក​បេសកកម្ម​ការទូត​ទទួលបន្ទុក​ទទួលខុស​ត្រូវជា​ប្រមុខ​បេសកម្ម​ការទូត​ស្ដីទី​ក្នុងករណី​អវត្តមាន​របស់​ប្រមុខ​បេសកកម្ម​ការទូត​។ ទី​៣.​តាម​ក្រមរដ្ឋបវេណី​មានន័យថា ជា​មន្ត្រីការទូត​ដែល​ទទួល​ភារកិច្ច ជា​មន្ត្រី​អត្រានុកូលដ្ឋាន​ប្រចាំ​ស្ថានទូត​។​
 
​យើង​ក៏​អាចនិយាយបាន គឺជា​មន្ត្រីការទូត​ជាន់ខ្ពស់​ដែលមាន​ឋានៈ​បន្ទាប់ពី​ឯកអគ្គរដ្ឋទូត ដោយ​ជំនួស​ឯកអគ្គរដ្ឋទូត​នៅពេលដែល​ឯកអគ្គរដ្ឋទូត​អវត្តមាន​។​

© រក្សាសិទ្ធិដោយ thmeythmey.com