ពីនេះ ពីនោះ
វិធី​សារភាព​ស្នេហ៍​ចំពោះ​មិត្ត​នារី​ដែល​អ្នក​ស្រឡាញ់​
14, Mar 2016 , 8:11 am        
រូបភាព
ដោយ: ថ្មីៗ
  ​ការ​ប្រាប់​នាង​ថា​អ្នក​ស្រឡាញ់​នាង​គឺជា​ជំហាន​សំខាន់​មួយ​ក្នុង ការបង្កើត​ភាព​ជិតស្និត​ក្នុង​ទំនាក់ទំនង​ស្នេហា​។ វា​មាន​វិធី​ខុសៗ​គ្នា​ជាច្រើន​ក្នុងការ​និយាយ​ពាក្យ​នេះ ប៉ុន្តែ​អ្នក​ត្រូវតែ​ប្រាកដ​ចិត្ត​ខ្លួនឯង​ថា​អ្នក​ពិតជា​ស្រឡាញ់​នាង​មែន មុននឹង​អ្នក​និយាយ​វា​។ អ្នក​មិនត្រូវ​និយាយ​វា​ចេញមក​ដោយសារតែ​អ្នក​គិតថា​វា​គឺជា​អ្វីដែល​នាង ចង់​ស្តាប់​នោះទេ​។​

 
​ចូរ​គិតពី​ពេលវេលា​និង​កន្លែង​ដែល​អ្នក​ចង់​និយាយប្រាប់​នាង​។ តើ​មាន​កន្លែង​ពិសេស​ណា​ដែល​អ្នក​ចង់ទៅ​? ឬ​ថ្ងៃ​ពិសេស​ណាមួយ​? ឧទាហរណ៍ អ្នក​ប្រហែលជា​ចង់​ប្រាប់​នាង​នៅក្នុង​ភោជនីយដ្ឋាន​ដែល​អ្នក​ណាត់​ជួបគ្នា ជា​លើកដំបូង ឬក៏​នៅ​ថ្ងៃ​គម្រប់​អនុស្សាវរីយ៍ ២​ខែ ឬ ៩ ខែ​នៃ​ទំនាក់ទំនង​ស្នេហា​របស់​អ្នក​។​
​ចូរ​ដាក់​អារម្មណ៍​និង​ធ្វើ​ឲ្យ​មាន​ភាព​រ៉ូ​មែន​ទិច​។ អ្នក​អាច​ទិញ​ផ្កា​ឬ​កាដូ​រ៉ូ​មែន​ទិច​។​
 
​ចូរ​សម្លឹងមើល​នាង​ឲ្យ​ចំ​កាន់​ដៃ​នាង​ហើយ​និយាយប្រាប់​នាង​ពី​អារម្មណ៍ វិជ្ជមាន​ដែល​អ្នកមាន​ចំពោះ​នាង​។ ចូរ​ប្រាប់​នាង​ពី​ចំណុច​ដែល​អ្នក​ចូលចិត្ត​នាង​ហើយ​ចូរ​និយាយ​ដោយ ស្មោះត្រង់​។​
​ប្រាប់​នាង​ពី​អារម្មណ៍​របស់​អ្នក​នៅពេលដែល​នៅ​ជាមួយ​នាង​និង​ភាព​រីករាយ នៅពេលដែល​អ្នកចំណាយ​ពេល​នៅ​ជាមួយគ្នា​។ ចូរ​និយាយ​ឲ្យ​ច្បាស់លាស់​នូវ​អ្វីដែល​អ្នក​ឲ្យ​តម្លៃ​និង​ពេញចិត្ត នៅពេលដែល​នៅ​ជាមួយ​នាង​។​
 
​ជា​ចុងក្រោយ​អ្នក​អាច​និយាយថា​អ្នក​ស្រឡាញ់​នាង ឬ អ្នក​ស្រឡាញ់​នាង​កាន់តែខ្លាំង​ឡើង​ឬ​ឃ្លា​ផ្សេងទៀត​ដែល​អ្នក​គិតថា​ល្អ សម្រាប់​អ្នក​៕
  ​ត្រួតពិនិត្យ​ដោយ www.health.com.kh​

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com