ពីនេះ ពីនោះ
កំណាព្យ៖ គ្រោះព្រោះនរណា?
× និពន្ធដោយ ប៉ាកាខ្មៅ
កំណាព្យបទ គោព័ទ្ធស្នឹង
-កាប់ចាក់ប្រហារគួរឲ្យខ្លាច ខ្លាចខ្លាំងមិនអាចទ្រាំមិនស្តី
ស្តីពីគ្រោះថ្នាក់ទាំងប្រុសស្រី
ស្រីក្មេងចាស់ក្តីក្តាំមិនស្ងប់។
-ស្ងប់ស្ងាត់បាត់ស្ងៀមសង្គ្រាមជាតិ ជាតិនៅរឿងទៀតដោះមិនចប់
ចប់រឿងបានមួយកើតឡើងដប់ ដប់ដោះបានចប់កើនដល់រយ។
-រយរឿងរួមមានវាយកាប់បាញ់ បាញ់ព្រោះស្រឡាញ់ប៉ះគូស៊យ
ស៊យខ្លះគេប្លន់ភ្ជង់ញយៗ ញយញាប់រាប់រយគួររអារ។
-អាភ័ព្វរឿងគ្រោះស្លាប់រាល់ថ្ងៃ ថ្ងៃគ្រោះបាក់ដៃជើងពិការ
ការពិតកើតឡើងព្រោះនរណា ណាអ្នកគេថាព្រោះបំពាន។
-ពានពារលើច្បាប់មិនចាប់ធម៌ ធម៌នាំផ្លូវល្អខ្លួនលែងមាន
មានតែចិត្តបាបសាបអស់ញាណ ញាណដែលធ្លាប់មានញៀនទ្រុស្តធម៌៕
© រក្សាសិទ្ធិដោយ thmeythmey.com