ពីនេះ ពីនោះ
ល្បិច​ទាំង​៣​ធ្វើ​ឲ្យ​កូន​ចូលចិត្ត​រៀន​
14, Mar 2016 , 4:17 pm        
រូបភាព
ដោយ: ថ្មីៗ
 
​មានកូន​ក្មេង​ខ្លះ​មិន​ចូលចិត្ត​រៀន​ធ្វើ​អ្វី​ឡើយ ដោយសារតែ​ឳ​ពុក​ម្តាយ​ការពារ​គេ​ជ្រុល​ពេក ធ្វើ​ឲ្យ​គេ​ពឹងផ្អែក​តែ​លើ​អ្នក ហើយ​មិនចេះ​ធ្វើ​អ្វី​សោះ​។ ដូចនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ល្បិច​ទាំង​៣​ដែល​អាចធ្វើ​ឲ្យ​កូន​ចង់​រៀន​ធ្វើ​គ្រប់បែបយ៉ាង​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
​ឲ្យ​គេ​ធ្វើ​ដោយ​ផ្ទាល់ដៃ​
​នៅពេលដែល​កូន​ចង់​ធ្វើ​អ្វី​តែម្នាក់ឯង អ្នក​មិនត្រូវ​ហាមឃាត់​គេ​ទេ អ្នក​ត្រូវតែ​ឲ្យ​គេ​ប្រើ​ខួរក្បាល​ដើម្បី​អនុវត្ត​សកម្មភាព​មួយចំនួន​ដូចជា ៖ ឡើងជណ្តើរ​ដោយ​ខ្លួនឯង លាងដៃ​ដោយ​ខ្លួនឯង កាន់​កែវ​ទឹក ឬ​ពាក់​ស្រោមជើង​ដោយ​ខ្លួនឯង ទើប​កូនអ្នកមាន​ខួរក្បាល​ឆ្លាត ហើយ​ចេះ​គ្រប់បែបយ៉ាង ប៉ុន្តែ​នៅពេលដែល​កូន​ធ្វើ​សកម្មភាព​ទាំងនោះ អ្នក​ត្រូវតែ​នៅក្បែរ ដើម្បី​ចៀសវាង​កុំ​ឲ្យ​គេ​មាន​គ្រោះថ្នាក់​ផ្សេងៗ​បាន​។​
 
​អ្នក​អាច​ឆ្លងតាម​ការលេង​ល្បែង​ដើម្បី​ឲ្យ​កូន​ចង់​រៀន​
​អ្នក​អាច​ប្រើ​ល្បែង​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ការរៀនសូត្រ​យកមក​លេង​ជាមួយ​កូន​បាន ដូចជា ក្តារបន្ទះ​រៀប​អក្សរ​ជាដើម ដោយ​មិនត្រូវ​បង្ខំ​ឲ្យ​គេ​អង្គុយ​រៀន​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​កូន​បាត់​នូវ​អារម្មណ៍​ចង់​រៀន​បាន ប៉ុន្តែ​ប្រសិនជា​អ្នកលេង​ល្បែង​ដែល​ទាក់ទង​នឹង​អក្សរ គេ​នឹង​ចូលចិត្ត ហើយ​ចង់​រៀន​ដោយ​ខ្លួនឯង​។​
 
​ត្រូវតែ​មានចិត្ត​អំណត់​
​គ្មាន​កូនក្មេង​ណា​ដែល​មិនដែល​ធ្វើ​ខុស​ឡើយ ដូចនេះ​នៅពេលដែល​គេ​ធ្វើ​ខុស អ្នក​មិនត្រូវ​ស្តីបន្ទោស​ឲ្យ​គេ ហើយ​ប្រាប់​គេ​ឲ្យ​ធ្វើតាម​អ្នក​ឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​កូន​មិន​ចង់​រៀន ដោយ​អ្នក​ត្រូវតែ​មានចិត្ត​អំណត់​បង្រៀន​គេ​តាម​សម្រួល ទើប​កូន​អាច​រៀន​ចេះ​ពី​កំហុស​របស់ខ្លួន នោះ​កូន​អាច​នឹង​ក្លាយជា​មនុស្ស​ដែល​ពូកែ​ម្នាក់​នៅ​ថ្ងៃ​អនាគត​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh 

© រក្សាសិទ្ធិដោយ thmeythmey.com