ពីនេះ ពីនោះ
៣​ចំនុច​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​អ្នកមាន​
15, Mar 2016 , 10:52 am        
រូបភាព
ដោយ: ថ្មីៗ
 
 
​ការចង់​ក្លាយជា​អ្នកមាន​គឺជា​បំណងប្រាថ្នា​របស់​មនុស្ស​គ្រប់រូប ដូចនេះ​ក្រៅពី​ខិតខំ​ប្រឹងប្រែង​រកស៊ី អ្នក​អាច​អនុវត្តតាម​ចំនុច​ទាំង​៣​ខាងក្រោម​នេះ​ដែល​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
​កត់​បញ្ជី​មុន​គេង​
​ការ​កត់​បញ្ជី​នេះ អ្នក​មិនត្រូវ​ប្រើ​វិធី​ស្មុគស្មាញ​ដើម្បី​កត់​ឡើយ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​បោះបង់ចោល​នៅ​ពាក់កណ្តាល​ទី ដោយ​អ្នក​មិនត្រូវ​ចាយ​ភ្លាម​កត់​ភ្លាម​នោះទេ អ្នក​គួរតែ​ចាំ​ដល់ពេល​យប់​រៀប​ចូល​គេង​ទើប​កត់​បញ្ជី​ដែល​អ្នក​ចាយ​ក្នុង​រយៈពេល​ពេញ​មួយថ្ងៃ ទើប​អ្នក​អាច​បន្ត​កត់​បានយូរ ហើយ​វា​ក៏មាន​ប្រសិទ្ធភាព​ជាង​អ្នក​ចាយ​មួយកន្លែង​កត់​មួយកន្លែង​ដែរ​។​
 
​វិធី​នឹកគិត​
​ប្រសិនជា​អ្នក​ទើបតែ​ចាប់ផ្តើម​កត់​បញ្ជី នោះ​ការ​កត់​សរុប​នៅពេល​យប់​ពិតជា​លំបាក​ណាស់ ដូចនេះ​អ្នក​អាច​ប្រើ​វិធី​ស្រមៃ​គិតពី​សកម្មភាព​ដែល​អ្នក​បានធ្វើ​ពេញ​មួយថ្ងៃ ឬ​អ្នក​អាច​ទុក​វិក័យប័ត្រ​ក៏បាន​ដែរ ព្រោះ​វា​ងាយស្រួល​ក្នុងការ​កត់ ម្យ៉ាងទៀត​អ្នក​ត្រូវតែ​សរុប​នៅ​ចុងខែ ទើប​អ្នក​ដឹងថា​អ្នកចំណាយ​ប៉ុន្មាន​ក្នុង​រយៈពេល​មួយខែ នោះ​ទើប​អ្នក​អាច​រក​វិធី​សន្សំ​ប្រាក់​ទុក​បាន​។​
 
​បែងចែក​គណនី​២
​មានន័យថា​អ្នក​ត្រូវតែ​បើក​គណនី​ធនាគារ​ចំនួន​ពីរ មួយ​គឺ​សម្រាប់​ចំណាយ រីឯ​មួយទៀត​សម្រាប់​សន្សំ​ប្រាក់​ទុក នោះ​ទើប​អ្នក​អាច​ចាយប្រាក់​ត្រឹមត្រូវ ដោយ​មិន​ចំណាយ​ផ្តេសផ្តាស​ឡើយ​៕
 
 ​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

Tag:
 ប្លែក
© រក្សាសិទ្ធិដោយ thmeythmey.com