ពីនេះ ពីនោះ
តើ​ពាក្យ «​អាសនៈ​, អាសន៍​» មួយណា​ត្រឹមត្រូវ​?
16, Mar 2016 , 1:39 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ស្ទើរ​គ្រប់គ្នា ច្រើនតែ​សរសេរ​ពាក្យ​នេះ​ជា «​អាសនៈ​» មិនសូវ​ឃើញ​មាន​អ្នកសរសេរ​ជា «​អាសន៍​» នោះឡើយ​។ បើ​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​នេះ​ត្រឹមត្រូវ​ទាំងពីរ គឺអាច​សរសេរ​ជា «​អាសនៈ​» ឬ «​អាសន៍​» ក៏បាន​ដែរ​។ ពាក្យ​នេះ​ជា​នាម មានន័យថា ទី​អង្គុយ​, កន្លែង​អង្គុយ​, កម្រាល​ឬ​ប្រដាប់​សម្រាប់​អង្គុយ​។ ឧទាហរណ៍​៖ អង្គុយ​លើ​អាសនៈ​ស្មើគ្នា​, ភិក្ខុ​ដើម​អាសន៍ ភិក្ខុ​អ្នក​អង្គុយ​លើ​អាសនៈ​ខាងដើម​គេ​បំផុត​៕



 [​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]


© រក្សាសិទ្ធិដោយ thmeythmey.com