ពីនេះ ពីនោះ
តើ «​ការរត់​ប្រណាំង​សព្វាវុធ​» មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​វិទ្យាសាស្ត្រ​នយោបាយ ?
17, Mar 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​នៃ​បច្ចេក​សព្ទ​របស់​វិទ្យាសាស្ត្រ​នយោបាយ​និង​ការទូត ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ «​ការរត់​ប្រណាំង​សព្វាវុធ​» ដូចខាងក្រោម​៖



​ការរត់​ប្រណាំង​សព្វាវុធ មានន័យថា ការប្រកួតប្រជែង​ខាង​ការបង្កើត​សព្វាវុធ ដោយ​ភាគី​ពីរ​យ៉ាងតិច ដែល​ប្រឈម​គ្នា ដើម្បី​ឧត្ដមភាព​ខាង​គ្រឿង​សព្វាវុធ​។ ដំណើរការ​មូលដ្ឋាន​ក្នុងការ​រត់ប្រណាំង​សព្វាវុធ​នេះ គឺ​សំដៅ​ទៅលើ​បែបបទ​នៃ​ប្រតិកម្ម​ឆ្លើយតប របស់​ភាគី​ដែល​ប្រកួតប្រជែង​។ ជាទូទៅ ការ​ប្រួត​ប្រជែង​នេះ​ជំរុញ​ឲ្យ​មានការ​ផ្ទុះឡើង​នូវ​អំពើរ​ហិង្សា និង​សង្គ្រាម ដូចជា​ការរត់​ប្រណាំង​សព្វាវុធ​រវាង​អាមេរិក និង​សហភាពសូវៀត បានធ្វើ​ឲ្យ​ប្រទេស​តូចៗ និង​ប្រទេសជិតខាង​ជួបប្រទះ​ភាព​តានតឹង​និង​ផ្ទុះ​សង្គ្រាម​។ តែ​ផ្ទុយទៅវិញ ការប្រកួតប្រជែង​បែបនេះ ក៏​អាច​នាំមក​នូវ​ការរីកចម្រើន ជា​វិជ្ជមាន​ជាច្រើន ខាង​ផ្នែក​វិទ្យាសាស្ត្រ​ផងដែរ ជាក់ស្ដែង​ដូចជា ក្នុង​សង្គ្រាមលោកលើកទី​១ ការរត់​ប្រណាំង​ខាង​នាវា​រវាង​ចក្រភព​អង់គ្លេស និង​ច្រ​ភព​អាល្លឺម៉ង់​៕


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com