ពីនេះ ពីនោះ
តើ «​លិខិត​ប្ដូរ​សារ​» មាន​អត្ថន័យ​ដូចម្ដេច​នៅក្នុង​វិទ្យាសាស្ត្រ​នយោបាយ ?
18, Mar 2016 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​សទ្ទានុក្រម​នៃ​បច្ចេក​សព្ទ​របស់​វិទ្យាសាស្ត្រ​នយោបាយ​និង​ការទូត ដែល​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានកំណត់​អត្ថន័យ «​លិខិត​ប្ដូរ​សារ​» ដូចខាងក្រោម​៖



​លិខិត​ប្ដូរ​សារ មានន័យថា ជា​លិខិត​ព្រមព្រៀង​រវាង​ភាគី​រដ្ឋ​នានា ដែលមាន​លក្ខណៈ​មិន​ដូច​កិច្ចព្រមព្រៀង​ឬ​សន្ធិសញ្ញា​ទេ​។ លិខិត​ប្ដូរ​សារ​អាចជា​កា​ររ​ព្រមព្រៀង​រវាង​រដ្ឋ​និង​រដ្ឋ​មុនពេល​សម្រេច​ធ្វើ​កិច្ចព្រមព្រៀង​ឬ​សន្ធិសញ្ញា​នៅ​ជំហាន​បន្ទាប់​ទៀត​។

​ឧទាហរណ៍​. អ្នកតំណាង​ឲ្យ​រដ្ឋ​មួយ​សរសេរ​លិខិត​ប្ដូរ​សារ ធ្វើទៅ​រដ្ឋ​មួយទៀត ក្នុង​លិខិត​នេះ​ម្ចាស់​លិខិត លើកឡើង​ពី ខ ទាំងឡាយ​ដែល​ខ្លួន​មានបំណង​ចង់​បង្កើតឡើង​។ ប្រសិនបើ​ភាគី​ម្ខាង ទៀត​យល់ព្រម​តាម ខ​ទាំងឡាយ​នោះ គេ​នឹង​ឆ្លើយតប​ជា​លិខិត​ប្ដូរ​សារ​មួយ​មកវិញ​៕


Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com